ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំនូវវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់... ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ.. ==> ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ៖​ កម្ពុជាគឺជាប្រទេសដែលមនុស្សរស់នៅក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដោយមិនមានការរើសអើងសាសនា និងជាសង្គមដែលជាពហុវប្បធម៌.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ..
0

ទីតាំងបើកលេងល្បែង បៀរការ៉ាត់ រ៉ូឡែត ទូហ្គេមបា ញ់ត្រី ប្រភេទកាសុីណូ បានបើកដំណើរការបានដោយរលូននៅប ណ្តោយផ្លូវលេខ ១១៣ ស្ថិតក្នុងភូមិព្រែកទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បែរជាអាជ្ញាធរពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់..

 

ភ្នំពេញ) ៖ ទីតាំងបើកលេងល្បែង បៀរការ៉ាត់ រ៉ូឡែត ទូហ្គេមបា ញ់ត្រី ប្រភេទកាសុីណូ បានបើកដំណើរការបានដោយរលូននៅប ណ្តោយផ្លូវលេខ ១១៣ ស្ថិតក្នុងភូមិព្រែកទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បែរជាអាជ្ញាធរពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់។

តាមប្រភពច្បាស់ការណ៍បានប្រាប់ឲ្យដឹងថា មានទីតាំងបង្កប់លេងល្បែងស៊ីសង់ប្រភេទកាស៊ីណូមួយកន្លែងស្ថិតក្នុងខណ្ឌពោធិ៍សែន ជ័យ ប្រភពពីអ្នកចូលទៅទីតាំងខាងលើ បានឃើញមានការបើកលេងជាក់ស្ដែងពិតប្រាកដមែនក៏បានធ្វើការផ្តិតរូបភាពដើម្បីផ្សព្វ ផ្សាយជូនដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យមានវិធានការចុះបង្ក្រាបផង។

មហាជនលើកឡើងថា តើល្បែងស៊ីសងកំពុងតែដំណើរការក្នុងខ ណ្ឌពោធិ៍សែនជ័យតើ លោក ម៉ន វុទ្ធី អធិការខណ្ឌមានជ័យ មានចំណាត់ការបង្ក្រាបដែលឬទេឬក៏នៅតែបណ្ដែតបណ្ដោយឲ្យមានការបើកលេងដោយមិនញញើតនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបិទ ល្បែងទាំងឡាយណាដែលខុសច្បាប់។

ពលរដ្ឋនៅក្នុងមូលដ្ឋានសង្ឃឹមថា លោក សក់ ចន្ទ័កញ្ញារិទ្ធ ទើបម កកាន់តំណែងជាអភិបាលខណ្ឌពោធិ៍សែនជ័យ តើមានសមត្ថភា ពក្នុងការដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបទីតាំងមួយកន្លែងនេះបានដែលឬទេ??

ចៀសវាងប្រជាពលរដ្ឋនិងមហាជនជាច្រើនការដាក់សង្ស័យមានការបើកដៃពីសំណាក់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានទើបទីតាំងមួយនេះ ហ៊ានបើកដំណើរការបានដោយមិនខ្លាចញញើតនិងច្បាប់ទាល់បន្តិចសោះ។

ពាក់ព័ន្ធករណីនេះ លោកវរសេនីយ៍ឯក ម៉ន វុទ្ធី អធិការខណ្ឌមាន ជ័យ ភ្ងាក់ងារយើងមិនទាន់ស្វែងរកលេខ ទូរស័ព្ទដើម្បីភ្ជាប់សុំការបកស្រាយបានទេ។

ពលរដ្ឋជាច្រើនស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគ ណៈអភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញទីតាំងមេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យនិងធ្វើការបង្ក្រាបទីតាំងមួយកន្លែងនេះផង ដើ ម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចក្រហោម ស ខេង ឧបមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងចូលរួមចំណែកបញ្ចៀសអំពើ ចោលកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះជាពិសេសហឹង្សាក្នុងគ្រួសារ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com