ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​នាំយក​អំណោយ​របស់ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ផ្តល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់ ចំនួន​១,២៨៨ គ្រួសារ នៅ​ឃុំ​ស្រ​អែម ស្រុក​ជាំ​ក្សាន្

 

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​នាំយក​អំណោយ​របស់ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ផ្តល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់ ចំនួន​១,២៨៨ គ្រួសារ នៅ​ឃុំ​ស្រ​អែម ស្រុក​ជាំ​ក្សាន្ត

ខេត្ត​ព្រះវិហារ​៖ នា​ថ្ងៃ​សៅរ៍ ១២ កើត ខែ​កត្តិក ឆ្នាំខាល​ចត្វា​ស័ក ពុទ្ធ​សករាជ ២៥៦៦​ត្រូវ​នឹង​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​នាំយក​អំណោយ​របស់ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ផ្តល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់ ចំនួន​១,២៨៨ គ្រួសារ នៅ​ឃុំ​ស្រ​អែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​។​

​ក្នុងឱកាស​នោះ​ដែរ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ , ឯកឧត្តម អភិបាលខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ផង​ដែរ​។​

​តាម​ការ​ឲ្យដឹង​ពី​ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ បានឲ្យដឹងថា ខេត្ត​ព្រះវិហារ ទទួលរង​នៅ​គ្រោះទឹកជំនន់ ធ្វើឲ្យ​ប៉ះពាល់​តាម​បណ្តា ក្រុង ស្រុក និង​តំបន់​មួយចំនួន​រង​ការលិចលង់ ខូចខាត​ដំណាំ​កសិកម្ម ប៉ះពាល់​ផ្ទះសម្បែង និង​ហេដ្ឋារចនាសម្ព័ន្ធ​ផងដែរ ក្នុងនោះ​រួមមាន​៖ ប៉ះពាល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន ២២៩​គ្រួសារ ក្នុងនោះ ជម្លៀស ប្រជាពលរដ្ឋ​ទៅ​កាន់​ទី​ទួល​មាន​សុវត្ថិភាព​ចំនួន​១២៣​គ្រួសារ​។ ប៉ះពាល់​ដំណាំ​ស្រូវ ១០,៩២៣​ហិកតា ខូចខាត ៥,០៥៧​ហិកតា និង​ដំណាំ​រួមផ្សំ ៨,០២០​ហិកតា ខូចខាត ៤,៣៣៨​ហិកតា និង​ប៉ះពាល់ ហេដ្ឋារចនាសម្ព័ន្ធ ចំនួន ០៦​ក្រុង ស្រុក ផ្លូវ​ជនបទ​មួយចំនួន​ទទួលរង​ការខូចខាត ប៉ះពាល់​សាលារៀន មណ្ឌល​សុខភាព និង​វត្ត​អារាម​មួយចំនួនទៀត​។ ជា​ការឆ្លើយតប​ចំពោះ​ផលប៉ះពាល់​ដោយ​ទឹកជំនន់​ខាងលើ អាជ្ញាធរខេត្ត ក្រុង ស្រុក មន្ទីរជំនាញ កងកម្លាំងប្រដាប់អាវុធ កាកបាទក្រហម​ខេត្ត និង​អង្គការ​ដៃគូរ បាន​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​គ្រោះ​សារ​រងគ្រោះ​ផង​ដែរ​។​

​ជា​កិច្ច​ចាប់ផ្តើម​សំណេះសំណាល ឯកឧត្តម កិត្តិ​សង្គហ​បណ្ឌិត បាន​នាំយក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​របស់ សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះវិហារ ដែល​សម្តេច​ទាំង​ទ្វេ​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ពលរដ្ឋ​កម្ពុជា​គ្រប់ៗ​រូប​។​

​ឯកឧត្តម កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ដែល​បានរួម​គ្នា ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ពេល​ទឹកជំនន់​។ ឯកឧត្តម បាន​មានប្រសាសន៍ថា​ក្រុមការងារ​តែងតែ​នៅ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ​ជានិច្ច ជាពិសេស​រាល់ពេល​ដែល​ពលរដ្ឋ​មាន​ទុក្ខ​លំបាក​។​ជាមួយគ្នា​នេះ​ឯកឧត្តម​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះវិហារ ទាំងអស់​ដែល​បានរួម​គ្នា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ អោយ​ទទួលបាន​នូវ​ភាពជោគជ័យ​។​

​ជា​ចុងក្រោយ​នេះ ឯកឧត្តម កិត្តិ​សង្គហ​បណ្ឌិត បាន​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន និង​ត្រឡប់ទៅផ្ទះ​វិញ​ប្រកបដោយ​សេចក្តីសុខ សុវត្ថិភាព គ្រប់ៗ​គ្នា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com