ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ! ==> ទន្ទឹមនឹងការជួយតម្រែតម្រង់ទិសក្នុងការអភិវឌ្ឍន៍មូលដ្ឋានដោយផ្តោតលើទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ ក៍ដូចជាការកសាងខឿនសេដ្ឋកិច្ចជារួម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ==> លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី និងភរិយា បានរៀបចំពិធីសូត្រមន្តប្រោះព្រំ សិរីសួស្ដី វិបុលសុខ ក្នុងឱកាស អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក ឈុន ជឺឈួន .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក យី វណ្ណដា .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ .... ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បាន ចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំជួបសម្ដែងការគួរសម និងពិភាក្សា.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង... ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ ឯកឧត្តម អភិបាល..
0

លទ្ធផលនៃការចាប់ឆ្នោតចែកពូល របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23) ស្ថិតនៅក្នុងពូល K ជាមួយក្រុមខ្លាំងៗទាំងពីរ គឺក្រុមជម្រើសជាតិជប៉ុន និងជម្រើសជាតិកូរ៉េខាងជើង

រាជធានីភ្នំពេញ ៖ យោងតាមការចាប់ឆ្នោតចែកពូល កាលពីល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នៅទីស្នាក់ការកណ្ដាល នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានបង្ហាញលទ្ធផលជាផ្លូវការ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់អាយុក្រោម២៣ឆ្នាំទ្វីបអាស៊ី លើកទី៥ ឆ្នាំ២០២២ (AFC U23 Asian Cup 2022) គឺក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23) ស្ថិតនៅក្នុងពូល K ជាមួយក្រុមខ្លាំងៗទាំងពីរ គឺក្រុមជម្រើសជាតិជប៉ុន និងជម្រើសជាតិកូរ៉េខាងជើង។ ចំពោះក្រុមកម្ពុជានឹងធ្វើការកាន់តែធ្ងន់ធ្ងរ នៅក្នុងការប្រកួតប្រជែងជាមួយនឹងពីរក្រុមខ្លាំងៗប្រចាំទ្វីបអាស៊ី គឺជប៉ុន និងកូរ៉េខាងត្បូង នៅក្នុងពូល K នេះ។

លទ្ធផលនៃការចាប់ឆ្នោតចែកពូល AFC U23 Asian Cup Uzbekistan 2022 នេះ មានក្រុមចូលរួមសរុបចំនួន៤២ ដោយត្រូវបែងចែកជា១១ពូល ក្នុងនោះពូលនីមួយៗមាន៤ក្រុមស្មើៗគ្នា លើកលែងតែពីរពូលប៉ុណ្ណោះ គឺពូល F និងពូល K មានត្រឹម៣ក្រុមដូចៗគ្នា។ សម្រាប់គម្រោងនៃកម្មវិធីប្រកួតជម្រុះតាមពូលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។ តាមការកំណត់របស់ AFC បានកំណត់ព្រឹត្តិការណ៍នេះថា បន្ទាប់ពីបញ្ចប់ការប្រកួតជម្រុះក្នុងពូលទាំងអស់ គឺក្រុមចំណាត់ថ្នាក់លេខ១នៃពូលទាំង១១ ស្មើនឹង១១ក្រុម បូករួមទាំង៤ក្រុមផ្សេងទៀត ដែលជាក្រុមចំណាត់ថ្នាក់លេខ២ល្អជាងគេបំផុតនៃពូលនីមួយៗនឹងបានឡើងទៅបំពេញកៅអីសរុបចំនួន១៥ក្រុម ក្នុងការឡើងទៅប្រកួតនៅជុំផ្តាច់ព្រ័ត្រជាមួយក្រុមម្ចាស់ផ្ទះ អ៊ូសបេគីស្ថាន (សរុប១៦ក្រុម) ដែលគ្រោងនឹងត្រូវចាប់ផ្តើមការប្រកួតពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុង Tashkent ប្រទេសអ៊ូសបេគីស្ថាន (Uzbekistan)។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ AFC U23 Asian Cup នេះ គឺក្រុម U23 កម្ពុជា ធ្លាប់បានចូលរួមប្រកួត កាលពីឆ្នាំ២០១៩ និងធ្វើម្ចាស់ផ្ទះវគ្គជម្រុះពូល H តែបានធ្លាក់ត្រឹមវគ្គជម្រុះ ក្រោយពីប្រកួតចាញ់ចាញ់អូស្ដ្រាលី ០ទល់៦, ចាញ់កូរ៉េខាងត្បូង ១ទល់៦ និងស្មើក្រុមឆាយនីតៃប៉ិ ១ទល់១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ AFC U23 Asian Cup ត្រូវបានបង្កើតឡើងជាលើកដំបូង កាលពីឆ្នាំ២០១៣ ដោយមានរយៈពេល២ឆ្នាំម្ដង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com