ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ! ==> ទន្ទឹមនឹងការជួយតម្រែតម្រង់ទិសក្នុងការអភិវឌ្ឍន៍មូលដ្ឋានដោយផ្តោតលើទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ ក៍ដូចជាការកសាងខឿនសេដ្ឋកិច្ចជារួម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ==> លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី និងភរិយា បានរៀបចំពិធីសូត្រមន្តប្រោះព្រំ សិរីសួស្ដី វិបុលសុខ ក្នុងឱកាស អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក ឈុន ជឺឈួន .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក យី វណ្ណដា .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ .... ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បាន ចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំជួបសម្ដែងការគួរសម និងពិភាក្សា.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង... ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ ឯកឧត្តម អភិបាល..
0

ផលិតកម្មកសិកម្មតាមកិច្ចសន្យា ជាស្ពានចម្លងរវាងអ្នកផលិតនិងអ្នកបញ្ជាទិញ ដើម្បីធ្វើការសម្របសម្រួលឱ្យភាគីទាំងពីរ ធ្វើការសហការរួមគ្នាផលិតផលិតផលកសិកម្ម តាមអ្វីដែលអ្នកបញ្ជាទិញចង់បាន

រាជធានីភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្មបានអះអាងថា ផលិតកម្មកសិកម្មតាមកិច្ចសន្យា ជាស្ពានចម្លងរវាងអ្នកផលិតនិងអ្នកបញ្ជាទិញ ដើម្បីធ្វើការសម្របសម្រួលឱ្យភាគីទាំងពីរ ធ្វើការសហការរួមគ្នាផលិតផលិតផលកសិកម្ម តាមអ្វីដែលអ្នកបញ្ជាទិញចង់បាន ជាពិសេសភាគីបញ្ជាទិញអាចជួយឧបត្ថម្ភជាហិរញ្ញវត្ថុ ធាតុចូលកសិកម្ម និងការបណ្តុះបណ្តាលបច្ចេកទេសយោងតាមការចាំបាច់ និងតាមសំណើរបស់ភាគីផលិត ។

យោងតាមគេហទំព័រហ្វេស ប៊ុកផ្លូវការរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិ កម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា ផលិតកម្មកសិកម្មតាមកិច្ចសន្យា (Contract Farming) បានបង្កលក្ខណៈងាយស្រួលឱ្យភាគីទាំងពីរ កសាងរួមគ្នានូវសុខដុមនីយកម្ម តម្លាភាព យុត្តិធម៌ ការទទួលខុសត្រូវ និងជំនឿទុកចិត្ត ដែលកត្តាទាំងអស់នេះ បានកសាងរបាំងយុត្តិធម៌យ៉ាងរឹងមាំមួយ សម្រាប់ទប់ស្កាត់ លុបបំបាត់ និងដោះស្រាយនូវរាល់វិវាទ ដែលអាចកើតមានឡើងជាយថាហេតុក្នុងអំឡុងពេលអនុវត្តកិច្ចសន្យា ។ម្យ៉ាងទៀត នេះជាយន្តការយ៉ាងសំខាន់មួយ ក្នុងការជួយជំរុញផលិត ភាពផលិតកម្មកសិកម្មតាមរយ:ការរៀបចំផែនការផលិតច្បាស់លាស់ ការអនុវត្តបច្ចេកទេសកសិកម្មទំនើប ការប្រើប្រាស់ធាតុចូលកសិកម្មសមស្រប ការប្រកួតប្រជែង ការប្រែប្រួលអាកាស ធាតុ បរិយាប័ន្ននិងនវានុវត្តន៍ និងបង្កើតបរិយាកាសវិនិ យោគឱ្យកាន់តែល្អប្រសើរ ។

ឯកឧត្តមបន្តថា ដោយបានពិនិត្យឃើញពីភាពចាំបាច់ក្នុងកិច្ចដំណើរការពេញលេញនៃខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម និងក្នុងគោលបំណងដាក់ឱ្យអនុវត្តន៍អនុក្រឹត្យលេខ៣៦ អនក្រ.បក ឱ្យប្រព្រឹត្តទៅដោយរលូន ទូលំទូលាយ ល្អប្រសើរ និងទទួលបានជោគ ជ័យ ក្រសួងបានលើកសំណើទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីបង្កើតគណៈកម្មាធិការសម្រប សម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម ហើយត្រូវបាន សម្រេចចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ដែលមានឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាប្រធាន និងមាន១៨ក្រសួង ស្ថាប័នជា សមាជិក ។ តាមរយៈនៃការ បង្កើតយន្តការសម្របសម្រួលអន្តរក្រសួង បានធ្វើឱ្យអ្នកពាក់ព័ន្ធទទួលបាន និងយល់ ដឹងច្បាស់ពីអត្ថប្រយោជន៍នៃការអនុវត្តកិច្ចសន្យានេះ ធ្វើឱ្យការអនុវត្តកិច្ចសន្យា កាន់តែផុលផុស ទូលំទូលាយ និងមានការកើនឡើងជាបន្ត បន្ទាប់ ។

សូមបញ្ជាក់ថា កាលពីឆ្នាំ ២០២០ កម្ពុជាមានកិច្ចសន្យាចំនួន៩៣៦ ត្រូវបានអនុវត្តជាផ្លូវការ ក្នុងនោះ មានសហ គមន៍កសិកម្មចំនួន២៩៣ សហគមន៍ ដែលគ្របដណ្តប់ទៅលើប្រភេទផលិតផលកសិកម្មជាច្រើនមុខ ដូចជា៖ ស្រូវពូជ ស្រូវសរីរាង្គ ស្រូវក្រអូប ស្រូវចំណី ដំឡូងមីសរីរាង្គ ម្រេច ស្ករត្នោត បន្លែ ស្វាយចន្ទី ពោត សណ្តែកខៀវ សណ្តែកបាយ មាន់ស្រែ គោ ជ្រូក ដោយគ្រប់ដណ្តប់លើ ២២ខេត្ត ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com