រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២១ នៅរាជធានីភ្នំពេញ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុញ្ញាតឱ្យឯកឧត្តម Bjorn Haggmark ឯកអគ្គរាជទូតស៊ុយអែត ចប់អាណត្តិ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ។









