ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ! ==> ទន្ទឹមនឹងការជួយតម្រែតម្រង់ទិសក្នុងការអភិវឌ្ឍន៍មូលដ្ឋានដោយផ្តោតលើទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ ក៍ដូចជាការកសាងខឿនសេដ្ឋកិច្ចជារួម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ==> លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី និងភរិយា បានរៀបចំពិធីសូត្រមន្តប្រោះព្រំ សិរីសួស្ដី វិបុលសុខ ក្នុងឱកាស អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក ឈុន ជឺឈួន .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក យី វណ្ណដា .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ .... ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បាន ចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំជួបសម្ដែងការគួរសម និងពិភាក្សា.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង... ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ ឯកឧត្តម អភិបាល..
0

ឯកអគ្គរដ្ឋទូតប្រទេសឥណ្ឌាប្រចាំកម្ពុជា អញ្ជើញទស្សនកិច្ចតំបន់សហគមន៍ទេសចរណ៍ទួលព័ន្ធតាឡី (បឹងស្នេហ៍) ខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ នារសៀលថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតប្រទេសឥណ្ឌាប្រចាំកម្ពុជា រួមទាំងគណៈប្រតិភូរបស់ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់សហគមន៍ទេសចរណ៍ទួលព័ន្ធតាឡី (បឹងស្នេហ៍) ខេត្តព្រៃវែង អមដំណើរ ដោយ លោក សំ ប៊ុណ្ណារិន អភិបាលរងខេត្តព្រៃវង ព្រមទាំង កងកំលាំងទាំងបី មន្ទីរពាក់ព័ន្ធ ជាច្រើនរូប។

ក្នុងឱកាសនៃការអញ្ជើញទស្សនកិច្ច នៅតំបន់សហគមន៍ទេសចរណ៍ទូពាន់តាឡី(បឹងស្នេ​ហ៍​)​នេះ លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា៖ អញ្ជើញមកនេះគឺក្នុងគោលបំណង ដើម្បីពិនិត្យមើលសក្តានុពល នៅទួលពាន់តាឡី​(បឹ​ង​ស្នេហ៍) ជាពិសេសតាមការបង្ហាញរបស់ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសនៃការសម្ដែងការគួរសមនាពេលកន្លងមកនោះ ឯកឧត្ដមរដ្ឋមន្ត្រីក៏លើកឡើងថាសហគមន៍ទេសចរណ៍ ទួលពាន់តាឡី(បឹងស្នេហ៍)នេះមានសក្តានុពលច្រើនក្នុងការអភិវឌ្ឍន៍។

លោកជំទាវឯកអគ្គរដ្ឋទូត បានបន្តថា ការអញ្ជើញមកនេះគឺជាការទស្សនកិច្ចផង នឹងជាការលទ្ធភាពក្នុងការជួយអភិវឌ្ឍសហគមន៍ និងក្នុងគម្រោងយើងហៅថា(Q I P ) តាមរយៈកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនដូចជាការជួយសាងសង់ចំណតទូកខ្នាតតូចមួយនៅកន្លែងដែលទូកចត នឹងមកដល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរដែលគាត់ចង់មកទស្សនានៅទួលព័ន្ទតាឡីនេះងាយស្រួលក្នុងការធ្វើដំណើរទៅទីទួលនោះ។

ទាំងនេះធ្វើឱ្យតំបន់នេះកាន់តែមានភាពទាក់ទាញខ្លាំងដល់ភ្ញៀវទេសចរ ក្នុងការអញ្ជើញមកទស្សនានៅតំបន់នេះកាន់តែច្រើនឡើងតាម ការជំរុញ និងបង្ហាញរបស់ក្រសួងទេសចរណ៍នោះផងដែរ។

លោកជំទាវឯកអគ្គរដ្ឋទូត បានបន្តទៀតថា លោកជំទាវពិតជាស្រឡាញ់នៅសក្តានុពលធម្មជាតិនៅទីនេះ ជាពិសេសការថែរក្សាសក្តានុពលនោះជាលក្ខណៈនៅបរិសុទ្ធ ធម្មជាតិ ហើយ និងមាការគ្រប់គ្រងបានល្អ ហើយក្នុងនោះលោកជំទាវ ឯករដ្ឋទូត បានកំពុងតែអនុវត្តនូវគម្រោងចំនួន ហើយគម្រោងទាំងនោះអត់ទាន់មានគម្រោងណាមួយនៅខេត្តព្រៃវែងនោះទេដូច្នេះលោកជំទាវ ឯករដ្ឋទូត ចាប់អារម្មណ៍ពីគោលដៅនេះខ្លាំងមែនទែនហើយលោកជំទាវសង្ឃឹមថា គម្រោងមួយនេះនឹងធ្វើឲ្យតំបន់នេះមានសក្តានុពលកាន់តែខ្លាំងសម្រាប់បងប្អូនប្រជាពលរដ្ឋនៅតំបន់នេះ។

លោកជំទាវ ឯកអគ្គរដ្ឋទូត សូមអរគុណដល់អាជ្ញាធរខេត្តរួមទាំងសហគមន៍ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ រាក់ទាក់បំផុត សម្រាប់លោកជំទាវដែលបានអញ្ជើញមកតំបន់សហគមន៍ ទួលពាន់តាឡី (បឹងស្នេហ៍) នៅក្នុងទឹកដីនៃខេត្តព្រៃវែងនេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com