ទាន់ហេតុការណ៍
រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីទទួលទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី ជាបុត្រីទី៣ នៃកបិលមហាព្រហ្ម ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦.. ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ! ==> ទន្ទឹមនឹងការជួយតម្រែតម្រង់ទិសក្នុងការអភិវឌ្ឍន៍មូលដ្ឋានដោយផ្តោតលើទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ ក៍ដូចជាការកសាងខឿនសេដ្ឋកិច្ចជារួម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ==> លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី និងភរិយា បានរៀបចំពិធីសូត្រមន្តប្រោះព្រំ សិរីសួស្ដី វិបុលសុខ ក្នុងឱកាស អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក ឈុន ជឺឈួន .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក យី វណ្ណដា .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ .... ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បាន ចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំជួបសម្ដែងការគួរសម និងពិភាក្សា.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង...
0

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បន្តអំពាវនាវឱ្យប្រជាពលរដ្ឋជាពិសេស មនុស្សចាស់ត្រូវមកចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នានិងទាន់ពេលវេលា ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩ 

រាជធានីភ្នំពេញ ៖  មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បន្តអំពាវនាវឱ្យប្រជាពលរដ្ឋជាពិសេស មនុស្សចាស់ត្រូវមកចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នានិងទាន់ពេលវេលា ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩ ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី០២ ខែ កក្កដា នៅសាលាបឋមសិក្សាចតុមុខ រាជធានីភ្នំពេញ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ហៅកាត់ថា គ.វ.ក-១៩ បានមានប្រសាសន៍ អំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ សូមស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា សម្រាប់បុគ្គលដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ហើយកុំយល់ថាខ្លួនចាស់ហើយមិនបាច់ចាក់។

លោកជំទាវវេជ្ជបណ្ឌិត បន្តថា ក្រុមមនុស្សដែលប្រឈមហានិភ័យខ្ពស់ជាមួយនិងការវ៉ៃលុកពីវីរុសកូវីដ១៩នេះគឺ ក្រុមជនចាស់ជរាដែលមានវ័យចំណាស់នេះឯង ហើយក្រុមមួយចំនួនទៀតគឺជាក្រុមដែលមានជំងឺប្រចាំកាយ ដូច្នេះសូមឱ្យប្រជាពលរដ្ឋយល់ចំណុចនេះឱ្យច្បាស់ ហើយប្រសិនបើបងប្អូនលោកតា លោកយាយ ចំណាស់ដែលលើសពី៦០ឆ្នាំទៅនេះ សូមមេត្តាមកចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិត ។  លោកជំទាវវេជ្ជបណ្ឌិត បន្តទៀតថា ក្រុមគ្រួសារក៏ត្រូវតែជួយពន្យល់និងផ្តល់នូវភាពកក់ក្តៅ ដើម្បីឱ្យមនុស្សចាស់មានការសម្រេចចិត្តដ៏ត្រឹមត្រូវ នៅក្នុងការមកទទួលវ៉ាក់សាំងកូវីដ១៩ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំស្វះស្វែង ដើម្បីទិញវ៉ាក់សាំងយកមកចាក់ជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនមានការបង់ប្រាក់អ្វីនោះទេ ។   សំឡេង « ខ្ញុំសូមអំពាវនាវហើយអំពាវនាវទៀត សូមបងប្អូនយើង មកចាក់ទៅតាមពេលវេលាដែលក្រុមគ្រូពេទ្យរបស់យើងជម្រាបជូន ជាពិសេសមានការផ្សព្វផ្សាយហើយអាជ្ញាធរមូលដ្ឋាន គាត់បានធ្វើការជម្រាបជូន ហើយសូមអញ្ជើញមកតាមពេលវេលា ដែលមានការចាត់ចែងដោយអាជ្ញាធរមូលដ្ឋាន » ។ សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២១នេះ អ្នកដែលបានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទូទាំងប្រទេស មានចំនួន៤,៣៦៣,០០៩នាក់ ស្មើនឹង ៤៣.០៥ ភាគរយក្នុងគោល ដៅ១០លាននាក់  ហើយគិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងប្រមាណជាង១១លានដូស រួចហើយសម្រាប់ចាក់ជូនប្រជាពលរដ្ឋ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com