ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល និងឯកឧត្តមបណ្ឌិត ប្រាំង ជលសា អគ្គនាយករងអគ្គិសនីកម្ពុជា បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា សម្របសម្រួលការតម្លើងបង្គោល និងអូសខ្សែបញ្ជូនអគ្គិសនីកម្ពុជា សម្រាប់គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ភាគនិរតី នៃប្រទេសកម្ពុជា (ជំហាន១) បន្ថែមជុំវិញរាជធានីភ្នំពេញ។ដែលកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ មន្ទីរអង្គពាក់ព័ន្ធ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ៕






