ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំប្រជុំត្រួតពិនិត្យផែនការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ ស្ម័គ្រចិត្តចាក់វ៉ាក់សាំង ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង និងបានចុះឈ្មោះជាមួយអាជ្ញាធរឃុំ-សង្កាត់ ក្នុងស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ ស្រុកកំពង់សៀម និងក្រុងកំពង់ចាម។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុកពាក់ព័ន្ធ។






