ទាន់ហេតុការណ៍
បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ .. ==> រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន.. ==> រូបភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!.. ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានខេត្តកែប និងបន្តចុះពិនិត្យសាលារៀន..
0

មន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះធំ ដែលបានទទួលរងគ្រោះថ្នាក់ចរាចរណ៍ ទទួលបានជំនួយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល

 

មន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះធំ ដែលបានទទួលរងគ្រោះថ្នាក់ចរាចរណ៍ ទទួលបានជំនួយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល

ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យលោក ទៀង សុគន្ធ នាយកសាខា ដឹកនាំក្រុមប្រតិបត្តិសាខា ចុះសួរសុខទុក្ខ និងនាំយកជំនួយមនុស្សធម៌ទៅឧបត្ថម្ភជូនដល់លោក សេង ម៉េង មន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះធំ ដែលបានទទួលរងគ្រោះថ្នាក់ចរាចរណ៍ ដោយសាររថយន្តបើកកៀរម៉ូតូរបស់គាត់ដែលកំពុងជិះស្របជាមួយគ្នាក្នុងពេលចុះបេសកកម្មការងារ បណ្ឱ្យដួលទៅលើចិញ្ចើមថ្នល់ ហើយទទួលរងរបួសជើងទាំងពីរជាទម្ងន់ កាលពីពេលសប្តាហ៍កន្លងទៅ  សព្វថ្ងៃកំពុងតែសម្រាកព្យាបាលរបួស នៅគេហដ្ឋានក្នុងភូមិព្រែកបិ ឃុំកោះធំ៉(ខ) ស្រុកកោះធំ  ខេត្តកណ្តាល ។

មានមតិសំណេះសំណាលនាឱកាសនោះ លោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវការផ្តាំផ្ញើសួរសុខទក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករឭកបំផុត ។  លោកនាយកបានបន្តថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា តែងតែមានការគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ពិសេសគ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងអ្នកងាយរងគ្រោះបំផុតដូចជាៈ ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ជនពិការក្រីក្រ កុមារកំព្រា អ្នកមានជំងឺរ៉ាំរ៉ៃជាដើម ដោយគ្មានការរើសអើងពូជសាសន៍ សាសនា ប្រពៃណី ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។

ជំនួយមនុស្សធម៌បានផ្តល់ជូនរួមមាន ៖ អង្ករ ៥០គឡូក្រាម ,មី ១កេស ,ត្រីខកំប៉ុង ៥យួរ ,ទឹកត្រី ១យួរ ,ទឹកស៊ីអុីវ ១យួរ ,ទឹកសុទ្ធ ១កេស ,ម៉ាស ១ប្រអប់ ,ជែលលាងដៃ ១ដប និងថវិកាចំនួន ២លានរៀល ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com