ទាន់ហេតុការណ៍
ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប.. ==> អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង,,, ==> លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បន្តអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួរសុខទុក្ខប្រជា​ពលរដ្ឋ​មាន​មានជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន... ==> កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល.. ==> លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​ មេបញ្ជាការ​​​ បានអញ្ជើញដឹកនាំប្រតិភូ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកថវិការដប់លានរៀល ក្នុងការចូលរួមឧបត្ថម្តដោយស្ម័គ្រចិត្តមូលនិធិកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»... ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា.. ==> លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន,,, ==> ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន..
0

ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដាក់ស្លាកផែនទីបង្ហាញផ្លូវ និងកំណត់តំបន់ទេសចរណ៍សំខាន់ៗ នៅក្នុងសហគមន៍ព្រៃឈើចង្ក្រានរយ!

ខេត្តសៀមរាប ៖  លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ម្សិលមុិញ បានដឹកនាំមន្ដ្រីចំនួន ៩នាក់ សហការជាមួយសមាជិកគណ:កម្មការសហគមន៍ព្រៃឈើចង្ក្រានរយ ចុះធ្វើការលើកស្លាកប៉ាណូផែនទីបង្ហាញផ្លូវនៅតំបន់អេអូទេសចរណ៍ក្នុងសហគមន៍ព្រៃឈើចង្ក្រានរយចំនួន ៣ផ្ទាំង ដោយ ១ផ្ទាំងនៅទីស្នាក់ការសហគមន៍ព្រៃឈើចង្ក្រានរយ, ១ផ្ទាំងត្រង់ផ្លូវបំបែកភូមិបាយដុតចូលទៅព្រៃសហគមន៍ និង១ផ្ទាំងទៀតស្ថិតត្រង់ផ្លូវបំបែកភូមិឧទ័យ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប ។

លោក ម៉ុង ប៊ុនលីម បានឱ្យដឹងថា សហគមន៍ព្រៃឈើចង្ក្រានរយ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០ នៅលើផ្ទៃដីទំហំ៩,១០៤ហិកតា ដែលធ្វើសកម្មភាព ក្នុងការអភិរក្សព្រៃឈើ និងសត្វព្រៃនៅលើភ្នំចង្ក្រានរយនេះ និងមានភាពផុលផុសចាប់ពីឆ្នាំ២០១៥ និង២០១៦។ ដោយមានភ្ញៀវទេសចរទៅទស្សនាតំបន់នេះជាបន្តបន្ទាប់មិនដែលដាច់។ ដូច្នេះដើម្បីបង្កភាពងាយស្រួលភ្ញៀវទេសចរណ៍ក្នុងការទៅកម្សាន្តនៅតំបន់នីមួយៗនៅក្នុងសហគមន៍នេះ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប កំពុងតែរៀបចំផែនទីបង្ហាញពីតំបន់ទេសចរណ៍សំខាន់ៗ នៅក្នុងសហគមន៍ព្រៃឈើចង្ក្រានរយ ហើយយកទៅដាក់នៅចំណុចផ្លូវចូលទៅសហគមន៍តែម្តង។

លោកម៉ុង ប៊ុនលីម បានបន្តថា ដើម្បីឱ្យសហគមន៍កាន់តែរីកចម្រើនហើយប្រជាពលរដ្ឋនៅតំបន់នេះមានជីវភាពល្អប្រសើរសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប បានចុះហត្ថលេខាលើអនុស្សរណ: នៃការយោគយល់គ្នា ស្តីពីការធ្វើឱ្យប្រសើរឡើង នូវជីវភាពសហគមន៍តាមរយ: នៃការគ្រប់គ្រង ការពង្រឹងសេវាកម្មកសិ-ពាណិជ្ជកម្ម និងអភិរក្សធនធានធម្មជាតិ រវាង សាខាសមាគមសហគ្រិនវ័យក្មេងខេត្តសៀមរាប ជាមួយសហគមន៍ព្រៃឈើចង្ក្រានរយ។ នៅអនុស្សរណៈ នៃការយោគយល់គ្នានេះ សហគ្រិនវ័យក្មេង និងសហគមន៍ចង្ក្រានរយ នឹងត្រូវរៀបចំឱ្យមានក្រុមអន្តរជំនាញ សិក្សាប្លង់គោល រៀបចំឱ្យមានអ្វីដែលថ្មីនៅទីនេះ ទាក់ទងទៅនឹងអេកូទេសចរណ៍ ទេសចរណ៍អប់រំនិងស្រាវជ្រាវទេសចរណ៍ផ្សងព្រេង ទេសចរណ៍បែបការជួបជុំជាក្រុម ជាគ្រួសារជាដើម។

លោក ម៉ុង ប៊ុនលីម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលមានបំណងកាប់ទន្ទ្រានព្រៃគួរបឈ្ឍប់ជាបន្ទាន់ ហើយងាកមកទទួលផលពីព្រៃឈើតាមរយ:វិស័យទេសចរណ៍វិញ ដោយយើងបានទាំងចំណូលពីភ្ញៀវទេសចរណ៍ និងថែរក្សាព្រៃឈើយើងក៏នៅគង់វង់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com