ទាន់ហេតុការណ៍
បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ .. ==> រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន.. ==> រូបភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!.. ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានខេត្តកែប និងបន្តចុះពិនិត្យសាលារៀន..
0

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីឧត្តមសិក្សាស្រាវជ្រាវនវានុវត្តន៍ នៃប្រទេសថៃ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

 

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីឧត្តមសិក្សាស្រាវជ្រាវនវានុវត្តន៍ នៃប្រទេសថៃ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នៅវិមានសន្តិភាព នាព្រឹកថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អនេក ឡៅថាំម៉ាតាស់ (Anek Laothamatas) រដ្ឋមន្ត្រីឧត្តមសិក្សាវិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ នៃព្រះរាជាណាចក្រថៃ ជួបសំដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ ឯកឧត្តម Anek Laothamatas បានគោរពថ្លែងអរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យឯកឧត្តម និងគណៈប្រតិភូចូលជួបសម្ដែងការគួរសមនៅពេលនេះ និងបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ នៃប្រទេសថៃ ជូនចំពោះសម្ដេចតេជោ។ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោថាគោលបំណងរបស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា តាមរយៈ ទី១)គោរពសូមផ្ដល់អាហាររូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកទេស នៅសាកលវិទ្យាល័យល្បីៗរបស់ព្រះរាជាណាចក្រថៃ។ ទី២)តាមរយៈការអនុញ្ញាតឲ្យអ្នកស្រាវជ្រាវ វិទ្យាសាស្រ្តកម្ពុជា ទៅចូលរួមធ្វើការសិក្សាស្រាវជ្រាវ លើវិស័យជាច្រើន រួមទាំងវិស័យតារាសាស្ត្រ វិស័យជីវសាស្ត្រ វិស័យអាហារសាស្ត្រ និងវិស័យដទៃទៀត។ និងទី៣) សូមគោរពជូននូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល ជាពិសេសលើជំនាញឯកទេស។ លើសពីនេះទៅទៀត ឯកឧត្តមក៏បានគោរពអញ្ជើញប្រតិភូកម្ពុជា ដើម្បីទៅធ្វើទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ ដើម្បីពិនិត្យលទ្ធភាពលើវិស័យដែលអាចពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ ជាពិសេសលើវិស័យអប់រំ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម Anek Laothamatas ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រថៃចំពោះសម្ដេច ។សម្តេចតេជោក៏បានថ្លែងអំណរគុណផងដែរ ចំពោះការផ្ដល់អាហារូបករណ៍ ការផ្ដល់កិច្ចសហប្រតិបត្តិការលើការសិក្សា​ស្រាវជ្រាវ លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងវិស័យសុខាភិបាល ។ សម្ដេចតេជោបានមានប្រសាសន៍បន្តថា កម្ពុជាត្រូវការ និស្សិតទៅសិក្សាលើជំនាញនោះ លើថ្នាក់អនុបណ្ឌិត និងបណ្ឌិត រួមទាំងការស្រាវជ្រាវផងដែរ។ ក្នុងន័យនេះ សម្ដេចតេជោបានស្នើសុំឲ្យមានការពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឲ្យបានល្អ និងកាន់តែស៊ីជម្រៅ។ ជាមួយគ្នានោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រគល់ជូនក្រសួងឧស្សាហកម្ម សិប្បកម្ម និងនវានុវត្តន៍ ទៅធ្វើទស្សនកិច្ចសិក្សាតាមការអញ្ជើញរបស់ឯកឧត្តម Anek Laothamatas ផងដែរ។

ឆ្លៀតនៅក្នុងឱកាសនេះផងដែរសម្ដេចតេជោ ហ៊ុន សែន ក៏បានសំដែងនៅមរណៈទុក្ខដ៏ក្រៀមក្រំជាទីបំផុត ចំពោះការបាញ់ប្រហារនៅប្រទេសថៃកាលពីម្សិលមិញ។ សម្ដេចតេជោ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមចូលរួមសម្ដែងនូវការសោកស្ដាយជាទីបំផុត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com