ទាន់ហេតុការណ៍
រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីទទួលទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី ជាបុត្រីទី៣ នៃកបិលមហាព្រហ្ម ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦.. ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ! ==> ទន្ទឹមនឹងការជួយតម្រែតម្រង់ទិសក្នុងការអភិវឌ្ឍន៍មូលដ្ឋានដោយផ្តោតលើទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ ក៍ដូចជាការកសាងខឿនសេដ្ឋកិច្ចជារួម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ==> លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី និងភរិយា បានរៀបចំពិធីសូត្រមន្តប្រោះព្រំ សិរីសួស្ដី វិបុលសុខ ក្នុងឱកាស អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក ឈុន ជឺឈួន .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក យី វណ្ណដា .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ .... ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បាន ចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំជួបសម្ដែងការគួរសម និងពិភាក្សា.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង...
0

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ទទួលអំណោយសប្បុរសធម៌ ពីធនាគារវឌ្ឍនៈ អាស៊ីចំកាត់(ABA) សាខាខេត្តកំពត

ខេត្តកំពត ៖ នារសៀលថ្ងៃអង្គារ ១៣កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញទទួលអំណោយសប្បុរសធម៌ពីធនាគារវឌ្ឍនៈ អាស៊ីចំកាត់(ABA) សាខាខេត្តកំពត ម៉ាស់ចំនួន៣កេស អាល់កុលចំនួន៣កាន ទឹកបរិសុទ្ធវីតាល់ចំនួន២០កេស មីថៃចំនួន ១០កេស ទឹកផ្លែឈើចំនួន១០កេស ត្រីខកំប៉ុងចំនួន១០យួរ និងទឹកប្រាក់ចំនួន៥០ម៉ឺនរៀល ដែលផ្តល់ជូនដល់រដ្ឋបាលខេត្តកំពត ដើម្បីចូលរួមក្នុងការងារមនុស្សធម៌ ក៏ដូចជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ ធនាគារវឌ្ឍនៈ អាស៊ីចំកាត់(ABA) សាខាខេត្តកំពត ដែលបានផ្តល់នូវអំណោយសប្បុរសធម៌ នាពេលនេះ។ ហើយនេះគឺជាកាយវិការដ៏ល្អប្រពៃមួយ ក្នុងនាមខ្មែរជួយខ្មែរ ពេលដែលប្រទេសជាតិយើងកំពុងតែជួបប្រទះនិងជំងឺកូវីដ-១៩ ហើយសព្វថ្ងៃរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកា​កបាទក្រហមកម្ពុជា បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការជួយដល់ជនរងគ្រោះ ងាយរងគ្រោះ និងរងផលប៉ះពាល់ពីជំងឺដ៏កាចសាហាវមួយនេះ។

 

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា ចំពោះអំណោយសប្បុរសធម៌ទាំងនេះ រដ្ឋបាលខេត្ត និងធ្វើការចែកជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ នៅតាមមូលដ្ឋាន ឃុំ-សង្កាត់ទាំងអស់ក្នុងខេត្តកំពត។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com