ទាន់ហេតុការណ៍
ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប.. ==> អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង,,, ==> លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បន្តអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួរសុខទុក្ខប្រជា​ពលរដ្ឋ​មាន​មានជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន... ==> កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល.. ==> លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​ មេបញ្ជាការ​​​ បានអញ្ជើញដឹកនាំប្រតិភូ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកថវិការដប់លានរៀល ក្នុងការចូលរួមឧបត្ថម្តដោយស្ម័គ្រចិត្តមូលនិធិកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»... ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា.. ==> លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន,,, ==> ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន..
0

ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ អញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យសម្ភារៈសង្គ្រោះគ្រោះមហន្តរាយ នៅបញ្ជាការដ្ឋានវិស្វកម្ម ដើម្បីត្រៀមក្នុងការឆ្លើយតបគ្រោះមហន្តរាយ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងាររួមមាន ឯកឧត្តម ឈៀ ស៊ីដារ៉ា ឯកឧត្តម គីម វីរៈ ឯកឧត្តម គឹម សំអាន ឯកឧត្តម ឡៅ សុខហួរ (តំណាងលេខាធិការដ្ឋានគ្រោះមហន្តរាយក្រសួងការពារជាតិ) និងឯកឧត្តម អស់លោក មន្ត្រីពាក់ព័ន្ធមួយចំនួន អញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យសម្ភារៈសង្គ្រោះគ្រោះមហន្តរាយ នៅបញ្ជាការដ្ឋានវិស្វកម្ម ដើម្បីត្រៀមក្នុងការឆ្លើយតបគ្រោះមហន្តរាយ។

ឯកឧត្តម មេបញ្ជាការរងនៃបញ្ជាការដ្ឋានវិស្វកម្ម តំណាង ឯកឧត្តម មេបញ្ជាការ បានមានប្រសាសន៍ថា កងកម្លាំងវិស្វកម្ម តែងបានចូលរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្មឆ្លើយតបសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ពិសេស ការរលំបាក់អគារ ទឹកជំនន់… ហើយបច្ចុប្បន្នកងកម្លាំងមួយចំនួនធំ កំពុងចុះបំពេញបេសកកម្មនៅតាមបណ្តាខណ្ឌនានាក្នុងរាជធានីភ្នំពេញ លើការងារពាក់ព័ន្ធកូវីដ-១៩។

ឯកឧត្តម បានបញ្ជាក់ថា ទូក និងសម្ភារៈសង្គ្រោះផ្សេងៗ ដែល ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី បានផ្តល់ជូនកន្លងមក គឺត្រូវបានរក្សាទុកនិងថែទាំយ៉ាងល្អសម្រាប់ប្រើប្រាស់ក្នុងការជួយសង្គ្រោះប្រជាជន។ ចំពោះកងកម្លាំង ក៏ត្រូវបានបញ្ជូនឱ្យធ្វើការហ្វឹកហ្វឺនជាមួយកងពលផ្សេងៗ ដូចជា បញ្ជាការដ្ឋានទ័ពពិសេស, ង៧០… នឹងតែងធ្វើការប្រជុំតាមប្រព័ន្ធវីដេអូជាមួយកងកម្លាំងសង្គ្រោះ ទៀងទាត់រៀងរាល់សប្តាហ៍ ដើម្បីដាស់តឿន និងពង្រឹងសមត្ថភាពកងកម្លាំង។

ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី ដែលតែងយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់បងប្អូនកងកម្លាំងនៃបញ្ជាការដ្ឋានវិស្វកម្ម និងផ្តល់ជូនជាសម្ភារៈសង្គ្រោះផ្សេងៗ។

ឯកឧត្តម ច័ន្ទ លំផាត់ បានពាំនាំការសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី ជូនចំពោះ ថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ និងបានកោតសរសើរចំពោះកងកម្លាំង ដែលបានចូលរួមយ៉ាងសកម្មក្នុងការចល័តកម្លាំង ជួយក្នុងបេសកកម្មឆ្លើយតបសង្គ្រោះប្រជាជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងបញ្ហាកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។

ឯកឧត្តម ឆ្លៀតក្នុងឱកាសនោះ បានរំលឹកដល់ការប្រឹងប្រែងរបស់កងកម្លាំងវិស្វកម្ម ក្នុងការជួយដឹកជញ្ជូន លើកដាក់ទឹកសុទ្ធ និងស្បៀងដើម្បីចែកជូនប្រជាជនរងគ្រោះដោយទឹកជំនន់ កាលពីឆ្នាំ២០២០។

ឯកឧត្តម បានលើកទឹកចិត្តឱ្យកងកម្លាំងទាំងអស់ហ្វឹកហាត់ដុសខាត់ជំនាញឱ្យបានជាប្រចាំ ដើម្បីត្រៀមឆ្លើយតបទឹកជំនន់ ដែលអាចកើតឡើងក្នុងឆ្នាំ២០២១នេះ និងការសង្គ្រោះលើមុខសញ្ញាផ្សេងៗទៀតជាយថាហេតុ។

ក្នុងពិធីនោះដែរ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា គ.ជ.គ.ម. បានបញ្ជាក់ជូនថា ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី នឹងពិនិត្យលើការផ្តល់ជូនជាតង់ និងសម្ភារៈផ្សេងៗ។

ឯកឧត្តម បានលើកទឹកចិត្ត ដល់កងកម្លាំងហ្វឹកហ្វឺនលើការប្រើប្រាស់សម្ភារៈដែលបានផ្តល់ជូន កន្លងមក នឹងត្រៀមខ្លួនជាប្រចាំ ព្រោះគ្រោះមហន្តរាយនឹងអាចកើតឡើងដោយ ពុំប្រាប់យើងមុនឡើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com