រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) ចំនួន១លានដូសបន្ថែមទៀត ដែលកម្ពុជាបញ្ជាទិញពីប្រទេសចិន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។






