ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំការងារចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការីនី នៅតំបន់អាទិភាពតាមប្រព័ន្ធ Online Video Zoom ជាមួយរដ្ឋបាលក្រុង-ស្រុកទាំង១១។






