លោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុក និង លោក កន សុខកាយ អភិបាលគណៈអភិបាលស្រុកល្វាឯម ព្រមនិងព្រះអង្គ មង្គលវង្សាចារ្យ ជា ប៊ុនធឿន

នៅព្រឹកថ្ងៃពុធ ១២ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២២ លោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុក លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម និងព្រះអង្គមង្គលវង្សាចារ្យ ជា ប៊ុនធឿន ព្រះគ្រូចៅអធិការវត្តស្វាយអណ្តែត បានមានសទ្ធា និងទឹក

ព្រះទ័យ រួមគ្នា នាំយកអំណោយឧបត្ថម្ភចែកជូនប្រជាពលរដ្ឋចំនួន ១៨៧ គ្រួសារ ក្នុងឃុំសារិកាកែវ និងឃុំពាមឧកញ៉ា ស្ថិតក្នុងបរិវេនវត្តវត្តស្វាយអណ្តែត។
+អំណោយដែលបានចែកជូននោះក្នុងមួយគ្រួសារៗទទួលបានអង្ករ ១៥គីឡូ មី ១កេស ទឹកត្រី ទឹកស៊ីអ៉ីវ តែ ស្ករស ត្រីខ ទឹកដោះគោ មួយថង់ និងថវិកា ៥០,០០០រៀល ផងដែរ៕






