លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងកានគរបាលខេត្តកណ្ដាល អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សា..

នៅរសៀលថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកណ្តាល
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្ដីព្រាងខ្លឹមសារកំណត់ហេតុកិច្ចប្រជុំបូកសរុបវាយតម្លៃ លទ្ធផលសហប្រតិបត្តិការ ៦ខែដើមឆ្នាំ២០២២ និងទិសដៅអនុវត្តបន្ត សម្រាប់៦ខែចុងឆ្នាំ២០២២រវាងខេត្តកណ្តាល និង ខេត្តអានយ៉ាង ក្រោមអធិបតីភាព ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត។







