ប្រសាសន៍សម្ដេច តេជោសែន ប្រើវិធានការក្ដៅនៅអភិក្រមទី ៥ វះកាត់មន្ត្រី ពុករលួយ សម្ដេច នឹង សហការជាមួយ អង្គភាពប្រឆាំងអំពើពុករលួយ ចាប់ត្រង់ៗម៉ង មន្ត្រីណាដែរពុករលួយ។

អភិក្រមទាំង ៥១. ឆ្លុះកញ្ចក់ គឺត្រូវចេះស្វ័យទិតៀន ឬដាក់ខ្លួនឱ្យមហាជនរិះគន់រាល់ចំណុចអវិជ្ជមាននានា។
២. ងូតទឹក គឺត្រូវសម្អាតកាយ វាចា និងចិត្ដ ពោលគឺ រៀបចំការស្លៀកពាក់សមរម្យឱ្យសក្ដិសមជាមន្ដ្រីរាជការ និយាយស្ដីពីពីរោះពិសាជាមួយមិត្ដរួមការងារ ក៏ដូចជាមហាជនទូទៅ មិនត្រូវឈ្នានីស ប្រកាន់ ច្រណែន ខឹង ស្អប់ ព្យាបាទ។

៣. ដុសក្អែល គឺត្រូវលុបបំបាត់នូវទម្លាប់អាក្រក់ និងទង្វើអសកម្មទាំងឡាយដូចជាអំពើពុករលួយ បក្សពួកនិយម។
៤. ព្យាបាល គឺត្រូវដាក់វិន័យរាល់កំហុសឆ្គង ចេះកែប្រែឥរិយាបថរបស់ខ្លួនដែលឆ្គាំឆ្គង ដើម្បីជាគំរូផង និងជួយដាស់តឿនមនុស្សជុំវិញខ្លួនផងដែរ។
៥. វះកាត់ សាច់ដែលស្អុយចេញ នឹងសាច់ណាដែលនាំឱ្យដំប៉ៅក្លាយ។





