ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំកម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់នៃ ស.ស.យ.ក. រាជធានីភ្នំពេញបានជួបជុំគ្នា​ ពិភាក្សា​ពង្រឹងបន្ថែមក្នុងការអនុវត្តកិច្ចការងារ.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី.. ==> ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន! 
0

ប្រធាន CAMSOC អនុញ្ញាតជាគោលការណ៍លើការកំណត់ចំនួនប្រភេទកីឡា និងទីលានប្រកួត ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានគូសបញ្ជាក់ថា ពេលនេះសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានសម្រេចអនុញ្ញាតជាគោលការណ៍លើការកំណត់ប្រភេទកីឡា វិញ្ញាសា និងទីលានប្រកួត (ជាបឋម) ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយ។

ឯកឧត្តមបានលើកឡើងថា នៅក្នុងចំណារឯកភាពនេះ CAMSOC បានកំណត់នូវប្រភេទកីឡាចំនួន៤០ និងត្រៀមប្រកួតលើទីតាំងធំៗចំនួន៥ ដូចជាភ្នំពេញ, ខេត្តសៀមរាប, ខេត្ដព្រះសីហនុ, ខេត្តកំពត និងខេត្តកែប។

៤០ប្រភេទកីឡាដែលកំណត់ជាបឋមនេះត្រូវបានបែងចែកជា៣ចំណាត់កម្រិត ដោយទី១ប្រភេទកីឡាកាតព្វកិច្ចត្រូវតែដាក់ឱ្យចូលរួម ដូចជាប្រភេទកីឡាអត្តពលកម្ម និងកីឡាហែលទឹក។ ទី២-ប្រភេទកីឡាអូឡាំពិក និងកីឡាអាស៊ី ដូចជាប្រភេទកីឡាកាយសម្ព័ន្ធ, បាញ់កាំភ្លើង, តេក្វាន់ដូ WT, ទោចក្រយាន, គុនដាវ, យូដូ, វូស៊ូ, ចំបាប់, ប្រដាល់សកល, ការ៉ាតេ, កីឡារាំ, ទ្រីយ៉ាត្លុង, ជូជិតស៊ូ, លើកទម្ងន់, កីឡាទូក (ទូកកានូ-កាយ៉ាក់ និងរ៉ូអ៊ីង), បាល់ទាត់, បាល់ទះ, បាល់បោះ, ស៊ីដក់-ឈិនឡូន, វាយកូនឃ្លីលើតុ, វាយសី, វាយកូនបាល់, វាយកូនហ្គោល, ហុកគី, ជិះសេះ, ទូកក្ដោង និងកីឡាសូហ្វតេន្នីស។ ទី៣-ប្រភេទកីឡាក្នុងតំបន់ និងប្រភេទកីឡាប្រពៃណី មានដូចជាកីឡាវ៉ូវីណាម, ប្រដាល់គុនខ្មែរ, ឃីគបុកស៊ីង, ម៉ូតូទឹក, Finswimming, ប៉េតង់, កាយវប្បកម្ម, កីឡាអុក, កីឡាអេឡិចត្រូនិក, គុនល្បុក្កតោ និងកីឡាតេក្វាន់ដូ ITF។

នៅក្នុងចំណោម៤០ប្រភេទកីឡានេះ នឹងត្រូវវិនិច្ឆ័យ និងជម្រុះចេញខ្លះ នៅត្រឹម៣០ទៅ៣៥ប្រភេទកីឡា តាមផែនការមេស៊ីហ្គេម ឆ្នាំ២០២៣ ជាពិសេសគឺការកំណត់ចំនួនប្រភេទកីឡាជាមានគុណភាពបច្ចេកទេស ក្រោយបញ្ចប់ស៊ីហ្គេម លើកទី៣១ ចុងឆ្នាំ២០២១ នៅប្រទេសវៀតណាម។ ជាមួយគ្នានោះ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានជំរុញលើកទឹកចិត្តឱ្យសហព័ន្ធកីឡាជាតិនានាគប្បីត្រូវតែប្រឹងប្រែងអភិវឌ្ឍន៍គុណផលបច្ចេកទេសឱ្យបានល្អ ដើម្បីជំរុញឱ្យការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ទទួលបានជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ខ្លួន។

សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់យកនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃប្រារព្ធពិធីបើកការប្រកួតជាផ្លូវការ និងពិធីបិទគ្រោងធ្វើឡើងនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខណៈការប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជាដែរនោះ គ្រោងនឹងធ្វើឡើងពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com