ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី.. ==> ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព...
0

គម្រោងផ្លូវលំជនបទភ្ជាប់និស្ស័យសម័យកូវីដ មរតកតេជោ ហ៊ុន សែន សម្រេចការសាងសង់បាន ៧០ភាគរយហើយ

ខេត្តកោះកុង ៖ គម្រោងស្ថាបនាផ្លូវថ្មីមួយខ្សែ ឈ្មោះ ‍«ផ្លូវលំជនបទភ្ជាប់និស្ស័យសម័យកូវីដ មរតកតេជោ ហ៊ុន សែន» ដែលមានប្រវែង ជិត៣៩​គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកោះកុង សម្រេចការសាងសង់បាន ៧០ភាគរយហើយ ដើម្បីបម្រើដល់ការធ្វើដំណើរ ការដឹកជញ្ជូន ក៏ដូចជាទេសចរណ៍របស់ប្រជាពលរដ្ឋ ។

លោកឧត្តមសេនីយ៍ទោ វង្ស សំអាត អគ្គមេបញ្ជាការរងកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប បានមានប្រសាសន៍ឲ្យដឹងថា «ផ្លូវលំជនបទភ្ជាប់និស្ស័យសម័យកូវីដ មរតកតេជោ ហ៊ុន សែន» ដែលជាអំណោយដ៏ថៃ្លថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋខេត្តកោះកុង ដែលតភ្ជាប់ស្រុកមណ្ឌលសីម៉ាទៅកាន់ស្រុកគិរីសាគរ និង ក្រុងខេមរភូមិន្ទ ដោយលាតសន្ធឹងតាមបណ្តោយឆ្នេរសមុទ្រ ដែលមានឆ្នេរខ្សាច់សស្អាត ទឹកថ្លាឈ្វេង ព័ទ្ធទៅដោយភ្នំ មានព្រៃឈើខៀវ ស្រងាត់ មកដល់ពេលនេះសម្រេចការសាងសង់បានជាង ៧០ ភាគរយហើយ ។ លោកបានបន្តថា គម្រោងផ្លូវលំជនបទនេះ រត់តាមឆ្នេរ សមុទ្រនៃខេត្តកោះកុងដែលមានទទឹង៩ ម៉ែត្រនិងបណ្ដោយជាង៣៨ គីឡូម៉ែត្រ និងសាងសង់ស្ពានឆ្លងកាត់ដៃសមុទ្រចំនួន ៥ ដែលមាន ប្រវែងជាង ៤ គីឡូម៉ែត្រ ។លោកបន្តថា ការស្ថាបនាផ្លូវលំនេះឡើងមិនត្រឹមតែតភ្ជាប់រវាង ប្រជាជននិងប្រជាជននោះទេ តែគឺជាការតភ្ជាប់ តំបន់ទីប្រជុំជនទៅកាន់តំបន់ដាច់ស្រយាល មួយដែលមិនសូវមានប្រជាជនទៅដល់ ។

« ផ្លូវថ្មីនេះ គឺយើងចាប់ចេញពីចំណុចPK0នោះ នៅវត្តតាចាត ចាប់ផ្តើមពីហ្នឹងមករហូតឆ្លងកាត់ស្រុកទាំងអស់៣ ។ អ៊ីចឹងនៅពេលដែលផ្លូវនេះកើត ប្រជាជនខ្មែរទូទាំងប្រទេស អាចមកមើល មកកម្សាន្ត ជាកន្លែងទេសចរណ៍ថ្មីមួយទៀត ដែលសម្តេចតេជោមាន ចក្ខុវិស័យច្បាស់លាស់អភិវឌ្ឍន៍ មិនមែនតែនៅក្នុងទីក្រុងនោះទេ ដោយយើងនឹកស្មានមិនដល់នោះទេ ហើយគ្មាននរណាម្នាក់នឹកឃើញថាមានផ្លូវនោះទេ តែពេលដែលយើងមកដល់ទើបដឹងថា ផ្លូវធំអស្ចារ្យ »។

លោកឧត្តមសេនីយ៍ទោ វង្ស សំអាត បានបន្ថែមទៀតថា ការស្ថាបនាផ្លូវនេះ គឺដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការកសាងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ នៅពេលដែលមានផ្លូវ លំហូរសេដ្ឋកិច្ច និង ការវិនិយោគ និងចូលទៅដល់ភូមិ ឃុំ ប្រជាជន ផ្ទះប្រជាជន ធ្វើឲ្យប្រជាជនអាចទទួលបានផលប្រយោជន៍ ប្រកបដោយសមធម៌ពីការកសាងផ្លូវនេះ។ ជាពិសេសផ្លូវមួយ ខ្សែនេះគឺបានសាងសង់ឡើងប្របតាមឆ្នេរសមុទ្ររបស់ខេត្តកោះកុង ដែលសម្បូរទៅដោយឆ្នេរខ្សាច់ពណ៌ស សម្រស់ព្រៃឈើ ព្រៃកោងកាង ប្រភពជីវៈចម្រុះ ដែលជាឋានសួគ៌សម្រាប់អ្នកទេសចរ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាឲ្យកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ទទួលសាងសង់ផ្លូវលំថ្មីមួយខែ្សនេះ ស្ថិតក្នុងភូមិសាស្ត្រភូមិទួលតាចាប ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ឆ្លងកាត់ព្រៃភ្នំ ដងអូរ ដៃសមុទ្រ ឆ្ពោះទៅកាន់ស្រុកគិរីសាគរ និងក្រុងខេមរភូមិនរបស់ខេត្តកោះកុង ។ គម្រោងផ្លូវនេះ នឹងស្ថាបនារួចរាល់នៅក្នុងខែមិថុនា ២០២១ខាងមុខឆាប់ៗនេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com