នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តឹករ៉េត សំរេច បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប ដើម្បីតាមដាននូវវឌ្ឍនភាពការងារ ស្តាប់នូវបញ្ហាប្រឈម និងសំណូមពររបស់មន្ត្រីជំនាញ ក្នុងគោលបំណងប្រមូលធាតុចូល និងដើម្បីផ្តល់អនុសាសន៍ លើការដោះស្រាយនូវបញ្ហាប្រឈមនានា ក្នុងទិសដៅឈានទៅរកការបិទបញ្ចប់ការងារចុះបញ្ជីដីបង្ហើយនាពេលដ៏ខ្លីខាងមុខ។






