ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី៩កាលពីឆ្នាំ២០២១គឺដើម្បីកំណត់សញ្ជាតិថ្នាក់ដឹក នាំកំពូលមិនមែនជារឿងអាក្រក់ដូចមនុស្សមួយចំនួនតូចថានោះឡើយ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអះអាងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី៩កាលពីឆ្នាំ២០២១គឺដើម្បីកំណត់សញ្ជាតិថ្នាក់ដឹកនាំកំពូលមិនមែនជារឿងអាក្រក់ដូចមនុស្សមួយចំនួនតូចថានោះឡើយ ដែលធានាបាន ផលប្រយោជន៍ជាតិតែ ប៉ុណ្ណោះ។

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើក ឡើងថា អ្នកដែលរិះគន់លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី៩ មាន៧មាត្រាកាល ពីឆ្នាំមុន ដែលកំណត់សញ្ជាតិសម្រាប់ថ្នាក់ដឹកនាំកំពូលមានដូចជា ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងនាយករដ្ឋមន្រ្តីត្រូវមានសញ្ជាតិខែ្មរតែមួយ គឺជាអ្នកដែលនិយាយមិនគិតពីប្រយោជន៍ខ្មែរឡើយ ហើយជាការរិះគន់ដ៏អាក្រក់បំផុត។

«ហេតុអ្វីបានជាធ្វើវិសោធនកម្មលើកទី៩តើអ្វីជាគោលបំណងគឺដើម្បីបំពេញដល់បំណងពីរដ៏សំខាន់សម្រាប់ជាតិរបស់យើង គឺទីមួយដើម្បីធានាឧឡារិកភាពទាំងខាងផ្លូវច្បាប់ទាំងខាងនយោបាយឱ្យឥស្សរជនជាន់ខ្ពស់ដែលកាន់មុខតំណែងជាប្រមុខនៃស្ថាប័នកំពូលទាំងបួនរបស់ជាតិរួមមានរដ្ឋសភាព្រឹទ្ធសភារាជរដ្ឋាភិបាលនិងក្រុមប្រឹក្សាធម្មនុញ្ញដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណា ចក្រកម្ពុជាត្រូវប្រកាន់ខ្ជាប់នូវគោលជំហរនិងការប្តេជ្ញាចិត្តស្មោះ ឥតងាករេចំពោះជាតិមាតុភូមិនិងប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈទាំងអស់និងទីពីរដើម្បីធានាថាក្នុងការដឹកនាំប្រទេសត្រូវធានាឱ្យបាននូវការការពារឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជាជាពិសេសគឺការប្រឆាំងពីខាងក្រៅ មកក្នុងកិច្ចការផ្ទៃក្នុងនៃការដឹកនាំជាតិរបស់កម្ពុជា»។

ឯកឧត្តមបានបញ្ជាក់ទៀតថា ការធ្វើវិសោធនកម្មលើកទី៩ បានប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីធានាបានគ្រប់កាលៈទេសៈនូវដំណើរការល្អប្រសើរនៃស្ថាប័នជាតិ ដោយគោរពទៅតាមគោលការណ៍ជាមូលដ្ឋាននៃលទ្ធិប្រជាធិប តេយ្យសេរីពហុបក្ស សម ស្របតាមតម្រូវការនៃភាពចាំបាច់។

សូមជម្រាបថា រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ត្រូវបានធ្វើវិសោធនកម្មជាបន្ត បន្ទាប់ រាប់ទាំងពេលនេះផង គឺចំនួន ១០លើកហើយ។ ការធ្វើវិសោធនកម្មនេះ មានគោលបំណងធានាឱ្យបាននូវនិរន្តរភាពជាតិ ក៏ដូចជាធានានូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com