ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ.. ==> ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ៖​ កម្ពុជាគឺជាប្រទេសដែលមនុស្សរស់នៅក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដោយមិនមានការរើសអើងសាសនា និងជាសង្គមដែលជាពហុវប្បធម៌.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា..
0

រដ្ឋាភិបាលបារាំង បានផ្តល់ជំនួយជាថវិកាចំនួន ១,៥ លានអឺរូ ដល់គណៈកម្មការទន្លេ មេគង្គ (MRC) ដើម្បីពង្រីក និងបង្កើនប្រសិទ្ធភាពបណ្តាញតាមដានទន្លេមេគង្គ

រដ្ឋាភិបាលបារាំង បានផ្តល់ជំនួយជាថវិកាចំនួន ១,៥ លានអឺរូ ដល់គណៈកម្មការទន្លេ មេគង្គ (MRC) ដើម្បីពង្រីក និងបង្កើនប្រសិទ្ធភាពបណ្តាញតាមដានទន្លេមេគង្គ របស់ស្ថាប័ននេះសំដៅធ្វើឱ្យមានភាពប្រសើរឡើងដល់ការតាមដានទន្លេ និងគ្រប់គ្រងដំណើរការប្រតិបត្តិ ការគម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមដងទន្លេមេ និងដៃទន្លេសំខាន់ៗនៃទន្លេមេគង្គ។

ក្នុងពិធីចុះកិច្ចព្រមព្រៀងផ្ដល់ជំនួយនេះ ក៏ត្រូវបានចុះសហហត្ថលេខីដោយលោកជំទាវ ហ្វ្លរឺនស៍ ហ្សង់ប្លង់-រីស្លឺរ៍ (Florence Jeanblanc-Risler) ឯកអគ្គរដ្ឋទូតនៃប្រទេសបារាំងប្រចាំប្រទេសឡាវ លោកស្រី Julie Gabet-Ouahioune) នាយកAFDប្រចាំប្រទេសឡាវ និងលោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ MRC។

ក្នុងសេចក្ដីប្រកាសបានលើកឡើងថា ទន្លេមេគង្គ គឺជាអាយុជីវិតនៃប្រជាជនរាប់លាននាក់ ដែលពឹងអាស្រ័យលើវាសម្រាប់ការចិញ្ចឹមជីវិត។ ប៉ុន្តែដោយសារការអភិវឌ្ឍកើនឡើងយ៉ាងលឿន និងអាកាសធាតុប្រែប្រួលកាន់តែខ្លាំង កង្វះទិន្នន័យ និងព័ត៌មានពីហេដ្ឋារចនាសម្ព័ន្ធទឹកក្នុងអាងទន្លេ និងវិធីប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធទាំងនេះ បានបង្កឱ្យមានការលំបាកដល់ការព្យាករពីផលប៉ះពាល់នានា។ លោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC បានគូសបញ្ជាក់ថា “យើងនឹងពង្រឹងប្រព័ន្ធតាមដានទន្លេបច្ចុប្បន្ននេះ ឱ្យកាន់តែមានសមត្ថភាព ប្រសិទ្ធភាព និងភាពជឿជាក់ក្នុងការប្រមូល និងបញ្ជូនទិន្នន័យទឹកភ្លៀង កម្រិតទឹកតាមពេលវេលាជាក់ស្តែង និងទិន្នន័យពាក់ព័ន្ធនឹងបរិស្ថានផ្សេងៗ ដើម្បីជំរុញដល់ការគ្រប់គ្រង និងអភិវឌ្ឍន៍ទន្លេប្រកបដោយទំនួលខុសត្រូវ”។ លោកបណ្ឌិតបានបន្ដថា មូលនិធិនេះ ត្រូវបានផ្តល់តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដែលមានរយៈពេល ៤ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។

ជំនួយនេះ មានគោលបំណងបង្កើនសមត្ថភាពរបស់MRC និងប្រទេសជាសមាជិក រួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម ដើម្បីតាមដានរំហូរទន្លេ និងបរិមាណទឹកភ្លៀង ក្នុងន័យលើកកម្ពស់ការយល់ដឹងឱ្យបានកាន់តែប្រសើរពីបម្រែបម្រួលរំហូរ និងផលប៉ះពាល់ដែលអាចកើតមានពីគម្រោងអភិវឌ្ឍន៍និងការប្រែប្រួលអាកាសធាតុទៅលើសហគមន៍តាមអាងទន្លេ និងបរិស្ថាន ជាពិសេសលើគុណភាពទឹក កំណកកករ និងជលផល។ មូលនិធិថ្មីនេះ គឺជាជំនួយបន្តពីជំនួយចំនួនពីរផ្សេងទៀតដែលមានទឹកប្រាក់ចំនួន ៤លានអឺរ៉ូពីប្រទេសបារាំង សម្រាប់ពីរដំណាក់កាលដំបូងនៃគម្រោងបណ្តាញតាមដានរំហូរទន្លេ និងបរិមាណទឹកភ្លៀង។ នៅដំណាក់កាលទីមួយ (ពីឆ្នាំ២០០៧ ដល់២០១២) MRC បានបង្កើតបណ្តាញមួយដែលមានស្ថានីយតាមដានរំហូរទន្លេនិងបរិមាណទឹកភ្លៀងចំនួន ៤៩ តាមដងទន្លេមេគង្គ និងដៃទន្លេនានា ដើម្បីប្រមូលទិន្នន័យតាមពេលវេលា ជាក់ ស្តែង នៃកម្រិតទឹក និងបរិមាណទឹកភ្លៀង រៀងរាល់១៥នាទីម្តង សម្រាប់ការព្យាករណ៍កម្ពស់ ទឹក ជំនន់ និងតាមដានស្ថានភាពទន្លេ។ នៅដំណាក់កាលទីពីរ (ពីឆ្នាំ២០១៦ ដល់២០២២)MRC បានពង្រីកបណ្តាញនេះ ដោយបង្កើតស្ថានីយចំនួន ១១ បន្ថែមទៀត នៅតាមដងទន្លេមេ និងធ្វើឱ្យប្រសើរដល់ការយល់ដឹងពីការវិវត្ដទន្លេនេះ និងការប្រើប្រាស់ទិន្នន័យសម្រាប់ វិស័យផ្សេងទៀតនៃការគ្រប់គ្រងធនធានទឹក។

លោកស្រី ជូលី ហ្គាបេត-អ៊ូហ៊ីអូន (Julie Gabet-Ouahioune) នាយកAFDប្រចាំប្រទេសឡាវបានមានប្រសាសន៍ថា ថវិកានេះ នឹងផ្តល់លទ្ធភាពឱ្យ MRC បង្កើនចំណេះដឹងនៃទម្រង់បែបជលសាស្ត្ររបស់ទន្លេមេគង្គ និងដៃទន្លេសំខាន់ៗ ដែលជាលទ្ធផល បង្កើតឱ្យមានប្រព័ន្ធតាមដានរួមមួយ សម្រាប់ការគ្រប់គ្រងទន្លេឱ្យបានកាន់តែប្រសើរ”។ សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០៦មក ប្រទេសបារាំងបានផ្តល់ជំនួយថវិកាជាង ១០លានអឺរ៉ូ (ត្រូវជា ១២ លានដុល្លារអាម៉េរិក) ដើម្បីគាំទ្រដល់កិច្ចការតាមដានទន្លេ ការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងបរិស្ថាន។ ប្រទេសបារាំង គឺជាដៃគូមួយ ក្នុងចំណោមដៃគូអភិវឌ្ឍន៍ជាច្រើន ដែលគាំពារដល់ការអនុវត្តនៃផែនការយុទ្ធសាស្ត្រថ្មីរបស់ MRC ។ ក្នុងនាមជាឧបករណ៍ដ៏ចម្បងមួយ ក្នុងការអនុវត្តយុទ្ធសាស្ត្រថ្មីសម្រាប់អភិវឌ្ឍន៍អាងទាំងមូល (២០២១-២០៣០) ផែនការរយៈពេល ៥ឆ្នាំនេះ នឹងផ្តល់លទ្ធភាពដល់ប្រទេសសមាជិកទាំងបួន ក្នុងការថែរក្សាមុខងារអេកូឡូស៊ីនៃទន្លេ ជំរុញឱ្យមានការវិនិយោគចាំបាច់តាមរយៈការរៀបចំផែនការថ្នាក់តំបន់បែបបរិសកម្ម និងពង្រឹងភាពធន់ ទប់ទល់នឹងគ្រោះអន្តរាយនានា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com