ទាន់ហេតុការណ៍
ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង..
0

រដ្ឋបាលខេត្តសៀមរាប បង្ហាញភាពស្ញប់ស្ញែង និងក្ដីមោទកៈចំពោះជោគជ័យនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

រដ្ឋបាលខេត្តសៀមរាប បង្ហាញភាពស្ញប់ស្ញែង និងក្ដីមោទកៈចំពោះជោគជ័យនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

រដ្ឋបាលខេត្តសៀមរាបបានកោតសរសើរ ព្រមទាំងបង្ហាញភាពស្ញប់ស្ញែង និងក្ដីមោទកៈជាទីបំផុត ចំពោះការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈយ៉ាងល្អប្រសើរ រួមទាំងសុវត្ថិភាពចរាចរណ៍ ក្នុងឱកាសនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ ការកោតសរសើរនេះបានធ្វើឡើងបន្ទាប់ពីខេត្តសៀមរាប បានទទួលការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ពីសហភាពសហព័ន្ធយុវជនកម្ពុជា ដែលប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់សែននាក់។

ជាក់ស្តែងក្នុងរយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ចូលមកទស្សនាកម្សាន្តចំនួនប្រមាណ ២,៧៥២,៨១៨ នាក់ ក្នុងនោះរួមមានភ្ញៀវទេសចរអន្តរជាតិប្រមាណចំនួន ១២,៨១៨នាក់ និងភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានចំនួន ប្រមាណ ២,៧៤០,០០០នាក់ ស្របពេលដែលខេត្តសៀមរាបមានកម្មវិធីធំៗជាច្រើនទៀតបន្ថែមពីកម្មវិធីអង្គរសង្រ្កាន្ត ក្នុងនោះមានព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅប្រាសាទអង្គរវត្ត។

តាមរយៈទំព័រហ្វសប៊ុកផ្លូវការ នាថ្ងៃទី១៨ ខែមេសានេះ រដ្ឋបាលខេត្តសៀមរាប ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអនុគណៈកម្មការនីមួយៗ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលបានរៀបចំ និងសម្របសម្រួលបានយ៉ាងល្អប្រសើរ និងថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានសម្រួលចរាចរណ៍ដែលមិនឱ្យមានការកកស្ទះយូរ និងបានការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អ ទាំងការងារសម្អាតអនាម័យបរិស្ថាន បានយកអស់កម្លាំងកាយចិត្តក្នុងការសម្អាត ដឹកយកកាកសំណល់ចេញបានទាន់ពេលវេលា ដែលធ្វើឱ្យអនាម័យបរិស្ថានក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ពោពេញដោយសោភណភាពល្អប្រសើរ។

សូមបញ្ជាក់ផងដែរថាក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បើតាមលោក ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់គណៈបញ្ជាឯកភាពខេត្ត លោករៀបចំកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តជាង២ពាន់នាក់ បូករួមទាំងកម្លាំងប្រជាការពារ និងកម្លាំងអន្តរាគមន៍សរុបទាំងអស់ជាង៣ពាន់នាក់ ដែលមាន១៥ស្ថាប័ន នៃអង្គភាពដែលពាក់ព័ន្ធចំណុះគណៈបញ្ជាការឯកភាពខេត្ត គឺបានត្រៀមខ្លួនក្នុងការការពារសុវត្ថិភាពជូនភ្ញៀវជាតិ និងអន្តរជាតិដែលអញ្ជើញមកចូលរួមទស្សនាកម្សាន្តសប្បាយ ទាំងពេលយប់និងពេលថ្ងៃ ពោលគឺ២៤លើ២៤ម៉ោងនៅគ្រប់គោលដៅទាំងអស់៕
ដោយ សេង បូលីន
មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្រសួងមហាផ្ទៃ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com