ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

អាជ្ញាធរខេត្តចុះហាមឃាត់ទីតាំងដីមួយកន្លែងដែលបានចាក់អាចម៍ដី រំលោភចូលមាត់ព្រែកសង្ស័យថាគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ

អាជ្ញាធរខេត្តចុះហាមឃាត់ទីតាំងដីមួយកន្លែងដែលបានចាក់អាចម៍ដី រំលោភចូលមាត់ព្រែកសង្ស័យថាគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ

 

.ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ទីតាំងដីមួយកន្លែងប្រមាណជាង១០ហិចតាជាប្រភេទដីស្រែបង្គាចាស់ ដែលកំពុងលួចចាក់បំពេញអាចម៍ដី និងលុបផ្លូវចាស់មួយចំនួន ព្រមទាំងលុបចំណីព្រែក សង្ស័យថាគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ
លោក អន សុធារិទ្ធ អភិបាលរងខេត្ត បានដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យទីតាំងដីជាក់ស្ដែងឃើញថា ពិតជាគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពិតប្រាកដមែន រួចក៏ឱ្យបញ្ឈប់ភ្លាមរាល់សកម្មភាពចាក់បំពេញអាចដីបន្តទៀត
លោក អភិបាលរងខេត្ត បានព្រមានយ៉ាងធ្ងន់និងដាក់វិធានការ៤ចំណុចសំខាន់ៗទៅដល់រដ្ឋបាលស្រុកមណ្ឌលសីមា ឱ្យធ្វើជាបន្ទាន់

១,រៀបចំរបាយការណ៍ពាក់ព័ន្ធជូនលោកជំទាវអភិបាលខេត្ត ពិការចេញអាជ្ញាប័ណ្ណ
២,ចាត់ឱ្យភូមិបាលខេត្ត បញ្ជាន់ផែនទីមើលទីតាំង ម្ដងទៀតឲ្យដឹងពិតប្រាកដថាដីនោះជាប្រភេទដីអ្វីឱ្យពិតប្រាកដ
៣,សូមឱ្យម្ចាស់ផ្អាកការចាក់បំពេញអាចម៍ដីបណ្ដោះអាសន្នសិន ដើម្បីរងចាំការអនុញ្ញាតជាថ្មី
៤,សូមឱ្យរដ្ឋបាលស្រុកមណ្ឌលសីមា ធ្វើជាសេនាធិការ ទាំងឃុំ ទាំងស្រុក ទប់ស្កាត់ ការទន្ទ្រានដីឆ្នេរ និងដីចំណីព្រែក ជាពិសេសការសាងសង់សំណង់អត់ច្បាប់នៅលើចំណីព្រែក និងឆ្នេរសមុទ្រឱ្យបានដាច់ខាត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com