ទាន់ហេតុការណ៍
ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង..
0

គប់ទឹកប៉ាតម្សៅតាមផ្លូវ ប្រយ័ត្នជ្រុលដៃក្លាយជាក្មេងទំនើង!

គប់ទឹកប៉ាតម្សៅតាមផ្លូវ ប្រយ័ត្នជ្រុលដៃក្លាយជាក្មេងទំនើង!

នៅពេលតាមបណ្ដាមូលដ្ឋានមួយចំនួនជាពិសេសទីប្រជុំជន ក្នុងនោះក៏មាននៅរាជធានីភ្នំពេញ យុវជនជាបន្តបន្ទាប់បានចាប់ផ្ដើមលេងគប់ទឹក ប៉ាតម្សៅដែលជាសកម្មភាពពុំគួរគប្បី ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខិតជិតចូលមកនោះ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានក្រើនរម្លឹកដល់ក្រុមយុវវ័យទាំងនោះ ឱ្យប្រយ័ត្ន៣ គឺ ក្នុងពេល និងក្រោយពេលចូលឆ្នាំ កុំធ្វើសកម្មភាពជ្រុលហេតុនាំឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសសូមប្រយ័ត្នសកម្មភាពមួយចំនួនដែលអាចក្លាយខ្លួនជាក្មេងទំនើង ក្មេងទំនើងដែលនឹងត្រូវបានចាប់បញ្ជូនខ្លួនទៅតុលាការផ្តន្ទាទោស និងប្រឈមនឹងការជាប់ពន្ធនាគារ។

លោក ទូច សុឃៈ បានផ្ញើសារក្រើនរម្លឹកទៅដល់ក្រុមយុវវ័យទាំងនោះឱ្យប្រយ័ត្ន៣យ៉ាង រួមមាន  ប្រយ័ត្នទី១ ប្រយ័ត្នមិនបានចូលឆ្នាំ ប្រយ័ត្នទី២ ប្រយ័ត្នចូលឆ្នាំមិនចប់ និងប្រយ័ត្នទី៣ ប្រយ័ត្នចូលឆ្នាំហើយចូលការិយាល័យនគរបាលព្រហ្មទណ្ឌ (CID)។ លោកបន្តថា ប្រយ័ត្នទី១ ប្រយ័ត្នមិនបានចូលឆ្នាំ យុវជន ឬយុវវ័យសូមកុំប្រព្រឹត្តអំពើល្មើស ឬបទល្មើស ឬបង្ករឿងដែលចូលទៅក្នុងរឿងព្រហ្មទណ្ឌ ដូចជាករណី បង្កហិង្សា កាប់បំផ្លាញទ្រព្យសម្បត្តិ ការលួច ឆក់ ប្លន់ សេពគ្រឿងញៀន ជួញដូរគ្រឿងញៀន ការដាក់អាវុធ ឬឧបករណ៍ដែលនាំឱ្យគ្រោះថ្នាក់ សកម្មភាពទាំងនេះហើយដែលនគរបាលព្រហ្មទណ្ឌនឹងចាត់វិធានការតាមផ្លូវច្បាប់។

លោកបន្ថែមថា ជាទូទៅពិធីបុណ្យចូលឆ្នាំមានរយៈពេល៣ថ្ងៃ ក៏ប៉ុន្តែនៅតាមតំបន់និគម ដទៃទៀតអាចអូសបន្លាយរហូតទៅដល់៥ថ្ងៃ។ ដូចនេះប្រយ័ត្នទី២នេះគឺ ប្រយ័ត្នចូលឆ្នាំមិនចប់ មានន័យថាពេលចូលឆ្នាំបងប្អូន យុវវ័យ យុវជនទាំងអស់កុំប្រព្រឹត្តបទល្មើស កុំបើកបរប្រណាំងប្រជែង បង្កើតជាបក្ខជាពួក កុំបង្ហោះម៉ូតូពេលចូលឆ្នាំ និងប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងពេលចូលឆ្នាំផងដែរ។ ប្រយ័ត្នចុងក្រោយ គឺប្រយ័ត្នចូលឆ្នាំហើយចូលការិយាល័យនគរបាលព្រហ្មទណ្ឌ មានន័យថា ចូលឆ្នាំចប់រាល់ការល្បែងផ្សេងៗគឺត្រូវបញ្ចប់ ជាពិសេសការប៉ាតម្សៅ ជះទឹកតែម្ដង។ ប្រសិនបើហួសរយៈពេលនៃពិធីបុណ្យចូលឆ្នាំហើយយើងនៅតែប្រព្រឹត្តទៀត នោះនគរបាលព្រហ្មទណ្ឌនឹងចាត់នីតិវិធីតាមផ្លូវច្បាប់ ។

លោកក៏បានទទូចឱ្យក្រុមយុវជនដែលចង់ជួបជុំលេងកម្សាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីជិតចូលមកដល់នោះ គប្បីលេងល្បែងប្រជាប្រិយខ្មែរ និងលេងអ្វីដែលមិនធ្វើឱ្យប៉ះពាល់សេចក្ដីថ្លៃថ្នូរអ្នកដទៃ ឬឆ្លៀតឱកាសបៀតបៀនអ្នកដទៃ ដែលធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ។ លោកបញ្ជាក់ថា ប្រសិនបើមានក្រុមយុវជនទាំងអស់នោះ ធ្វើសកម្មភាពជ្រុលហួសដែនកំណត់ច្បាប់ ពួកគេអាចនឹងឋិតក្នុងពន្ធនាគារស្របពេលដែលយុវជនផ្សេងទៀតកំពុងលេងកម្សាន្តសប្បាយតាមប្រពៃណី ទំនៀមទម្លាប់ និងប្រកដបដោយភាពថ្លៃថ្នូរនោះ គឺលេងសប្បាយរហូតដល់ពេលចូលឆ្នាំថ្មី។

លោកបន្ថែមទៀតថា អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការចំពោះប្អូនៗ យុវវ័យ ឬបុគ្គលណាដែលប្រព្រឹត្តខុសនឹងច្បាប់ ក្នុងនោះ សមត្ថកិច្ចក្នុងក្របខណ្ឌក្រសួងមហាផ្ទៃបានរៀបចំនូវផែនការរួចជាស្រេច តាំងពីថ្នាក់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត អធិការដ្ឋានក្រុង ស្រុក ខណ្ឌ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងបូករួមនឹងកម្លាំងថ្នាក់ជាតិបន្ថែមទៀត ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ រៀបចំលំហូរចរាចរណ៍ផ្សេងៗ និងដើម្បីអន្តរាគមន៍ បង្ការជាបន្ទាន់ក្នុងករណីបុគ្គលណាល្មើសនឹងច្បាប់ដែលធ្វើឱ្យប៉ះពាល់វិធីបុណ្យជាតិ និងសន្តិសុខជាតិ។

លោកក៏បានអំពាវនាវជាថ្មីម្ដងទៀត ឱ្យយុវជនទាំងអស់បើកបរឱ្យបានត្រឹមត្រូវ កុំវ៉ាជែង កុំបង្ហោះ មានកញ្ចក់ ពាក់មួកសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ សិក្សាស្វែងយល់ពីច្បាប់ចរាចរណ៍ និងបើមានជួបជុំលេងកម្សាន្តនៅតាមបណ្ដាគ្រឹះស្ថានរដ្ឋ និងឯកជនសូមឱ្យលេងឋិតក្នុងស្ថានភាពដែលអាចទទួលយកបាន និងប្រកាន់ខ្ជាប់ដោយក្រមសីលធម៌ សុជីវធម៌ និងការយោគយល់ អធ្យាស្រ័យឱ្យគ្នាទោវិញទៅមក នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីខិតជិតមកដល់៕

កញ្ញា សេង សុខហ៊ុន
មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com