ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

អាជ្ញាធរខេត្តចុះពិនិត្យការរៀបចំក្លោងទ្វារ និងការតុបតែងផ្សេងៗ សម្រាប់ពិធីសង្ក្រាន្តខេត្តកណ្ដាល ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ

អាជ្ញាធរខេត្តចុះពិនិត្យការរៀបចំក្លោងទ្វារ និងការតុបតែងផ្សេងៗ សម្រាប់ពិធីសង្ក្រាន្តខេត្តកណ្ដាល ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ

ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល និងជាប្រធានអនុគណៈកម្មការរៀបចំសោភណភាព និងអភិវឌ្ឍន៍ នៃគណៈកម្មការ រៀបចំសង្ក្រាន្តអបអរពិធីបុណ្យចូលឆ្នាំថ្មី ព្រមទាំងមន្ទីរពាក់ព័ន្ធ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងបានចុះពិនិត្យការរៀបចំក្លោងទ្វារ និងការតុបតែងផ្សេងៗ សម្រាប់ពិធីសង្ក្រាន្តខេត្តកណ្ដាល ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលរដ្ឋបាលខេត្តកណ្តាល គ្រោងនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្តាល នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។

ឯកឧត្តម តាំង ម៉េងលាន បានជំរុញ ដល់ក្រុមការងារគ្រប់ផ្នែក ត្រូវពន្លឿនការរៀបចំតុបតែងភ្លើងលម្អ រុំ និងចងអំពូលតាមដើមឈើ នៅទីតាំងប្រារព្ធពិធីផ្សេងៗ និងនៅសាលាខេត្ត ឲ្យមានសុភ័ណភាពស្រស់កុំព្រម ក្រុមការងារក៏ត្រូវគិតគូរយកចិត្តទុកដាក់ក្នុងការរៀបចំផ្គត់ផ្គង់អគ្គិសនី ម៉ាស៊ីនភ្លើង កង្ហារក្នុងកម្មវិធីនានាផងដែរ។

បន្ថែមពីលើនេះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានក្រើនរំលឹក ដល់ក្រុមការងារត្រូវត្រៀមជួយសម្របសម្រួលបណ្តាញអគ្គិសនី តភ្ជាប់នៅតាមទីតាំងតុបតែង និងទីតាំងកម្សាន្តក្នុងពិធីសង្ក្រាន្ត ដោយឡែកសម្រាប់រដ្ឋបាលក្រុង-ស្រុកក៏ត្រូវតែយកចិត្តទុកដាក់ក្នុងការរៀបចំធ្វើក្លោងទ្វារកាត់ទទឹងផ្លូវ និងដាក់ផ្លាកប៉ាណូទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មី នៅតាមក្រុង-ស្រុករៀងៗខ្លួន។

ជាមួយគ្នាផងដែរអាជ្ញាធរខេត្ត ក៏សូមសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ សូមចូលរួមតុបតែងលម្អនៅតាមលំនៅដ្ឋាន និងនៅតាមដងផ្លូវមុខផ្ទះរបស់ខ្លួនឲ្យបានស្អាត កុំចោលសំរាមពាសវាសកាលត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ មានអនាម័យបរិស្ថានល្អ ដើម្បីទទួលបាននូវសេរីសួស្ដីឆ្នាំថ្មីទាំងអស់គ្នា។ នៅពេលដែលដើរលេងកម្សាន្តសូមមេត្តាទុកដាក់សំរាមអោយបានត្រឹមត្រូវ និងថែរក្សាអនាម័យសណ្ដាប់ធ្នាប់សារធារណៈទាំងអស់គ្នា។ ជាពិសេសសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បើកបរដោយប្រុងប្រយ័ត្ន និងយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកក្នុងនាមខ្មែរតែមួយ ពេលចតយានយន្តតាមផ្ទះ ឬតាមដងផ្លូវសូមចត់ឲ្យមានសណ្ដាប់ធ្នាប់ ចៀសវាងកុំបង្កការកកស្ទះចរាចរណ៍ដល់អ្នកដទៃ។

សូមបញ្ជាក់ថា បើគិតចាប់ពីថ្ងៃរៀបចំដំបូង មកទល់ពេលនេះ អាជ្ញាធរខេត្តកណ្ដាល កំពុងតែមមាញឹកក្នុងការរៀបចំនៅក្លោងទ្វារសង្ក្រាន្តឆ្នាំថ្មី ហើយក៏មានការតុបតែងគ្រឿងលម្អផ្សេងៗ មានដូចជា រូបថ្នាក់ដឹកនាំ រូបភាពបង្ហាញពីសមិទ្ធផលធំៗរបស់ខេត្ត ភ្លើងពណ៌ចម្រុះ ការតាំងឧបករណ៍នេសាទបុរាណខ្មែរជាដើមតាមដងផ្លូវ ដើម្បីឱ្យមានសោភ័ណ្ឌភាពស្រស់បំព្រង។ ក្នុងពិធីសង្ក្រាន្តខេត្តកណ្ដាលនៅក្រុងតាខ្មៅឆ្នាំនេះ រដ្ឋបាលខេត្តកណ្ដាល ក៏បានរៀបចំសង់ពិព័រណ៍ទំនិញជាច្រើនមុខការ ការប្រគុំតន្ត្រីសម័យ ការលេងល្បែងប្រជាប្រិយ ការរាំលេងកម្សាន្ត ការបាញ់ទឹក បាញ់កាំស្រួច និងកម្មវិធីសប្បាយៗជាច្រើនទៀត។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com