ទាន់ហេតុការណ៍
ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង..
0

ជួរភ្នំអូរស្នោរ ជាសម្បត្តិធម្មជាតិ របស់រដ្ឋ ស្ថិតក្នុងឃុំខ្វាវ ស្រុក ជីក្រែង ត្រូវបានជនខិលខូច យក គ្រឿងចក្រ ឈរជើងភ្ជួរដីធ្លាប់អាស្រ័យផល និងឈូសឆាយព្រៃថ្មី បន្ថែម ជារៀងរាល់ឆ្នាំ..!

ជួរភ្នំអូរស្នោរ ជាសម្បត្តិធម្មជាតិ របស់រដ្ឋ ស្ថិតក្នុងឃុំខ្វាវ ស្រុក ជីក្រែង ត្រូវបានជនខិលខូច យក គ្រឿងចក្រ ឈរជើងភ្ជួរដីធ្លាប់អាស្រ័យផល និងឈូសឆាយព្រៃថ្មី បន្ថែម ជារៀងរាល់ឆ្នាំ..!

 

សៀមរាប÷ ជួរភ្នំអូរស្នោរ មានភ្នំជា ច្រើនតំរៀបគ្នា យ៉ាងវែងអន្លាយដូចភ្នំដងរែក និងមានជ្រលងដងអូរ ដូចភ្នំគូលែន អមដោយព្រៃឈើ ពណ៌ បៃតងស្រស់បំព្រង ជាទី មនោរម្យ។តើជួរភ្នំអូរស្នោរធម្មជាតិ ជាសម្បត្តិរបស់រដ្ឋ ដ៏ពិសិដ្ឋមួយនេះ បច្ចុប្បន្ន មានស្ថានភាពដូចម្ដេច? តើមានកត្តាអ្វីខ្លះ ដែលបណ្ដាល ឱ្យ ភ្នំ ជាច្រើន នៅចំណុច នេះប្រែប្រួលលឿនម្លេះ?។

អូរស្នោរ ជាជ្រលងដងអូរ១ ជ៏វែងអន្លាយ មានភ្នំជាច្រើនតំរៀបគ្នាជាជួរ ពោពេញ ទៅដោយ ដើមឈើ ធំ តូច ក្រាស់ខ្មឹក ជា ជម្រក សត្វ ព្រៃ គ្រប់ប្រភេទ ធ្លាប់ រស់នៅ ដោយ សុខសាន្ត។ ជួរភ្នំ ដ៏កម្សត់នេះ ស្ថិត នៅក្នុង ឃុំខ្វាវ  ស្រុក ជីក្រែង ខេត្ត សៀមរាប ប៉ុន្តែភ្នំធម្មជាតិ ដែល ជា សម្បត្តិ របស់ រដ្ឋទាំងនេះ បច្ចុប្បន្ន ត្រូវបាន ជន ខិលខូច បាន នឹង កំពុង យក គ្រឿង ចក្រទៅ រុករាន ទន្ទ្រាន ឈូសឆាយ ពី១ឆ្នាំ ទៅ១ ឆ្នាំ ឥត ឈប់ឈរ រីករាលដាល ដូច ដំបៅ មហា រីក អញ្ចឹង។

បើយោងតាម សម្តី របស់ ប្រជាពលរដ្ឋជាច្រើននាក់ ក្នុង ល័ក្ខខ័ណ្ឌ មិនបញ្ចេញឈ្មោះ បានប្រាប់ អ្នក សារព័ត៌មាន ថា មួលហេតុ ដែល ធ្វើឲ្យ ជួរភ្នំនេះអស់សោភ័ណភាព យ៉ាង ឆាប់រហ័ស ក្នុងរយៈ ពេល ប៉ុន្មាន ឆ្នាំ ចុង ក្រោយ នេះ ក៏ព្រោះតែ មានជន អគតិ អត្មា និយម  ឈ្មោះ ស៊ុយ, ហឹង, ភរ និងបក្ខពួកជា ច្រើន នាក់ ទៀតបាន ឃុបឃិត គ្នា ជាមួយ មន្ត្រី ឧទ្យានុរក្ស បរិស្ថាន ការពារ ដែនជម្រកសត្វព្រៃ ភ្នំ ពក និង ភ្នំ ត្នោត ស្នាក់ការ អូរ លេង និង អាជ្ញាធរ មូលដ្ឋាន ព្រមទាំង ស្ថាប័ន ពាក់ព័ន្ធ មួយចំនួន ផ្ដល់ឱកាស ឲ្យ ជនល្មើស ទាំងនេះយកត្រាក់ទ័រ ជាច្រើនគ្រឿង ទៅ ឈរ ជើង ភ្ជួរ ដី ចាស់ ដែលធ្លាប់ អាស្រ័យ ផល និងឈូសឆាយ ព្រៃភ្នំ ថ្មី បន្ថែម ជា បន្តបន្ទាប់ បាន យ៉ាង រលូន។

ពាក់ព័ន្ធនឹង ករណី ខាង លើ នេះមន្ត្រី ឧទ្យានុរក្ស និងបរិស្ថាន ដែន ជម្រក សត្វ ព្រៃ ភ្នំ ពក និង ភ្នំ ត្នោត ស្នាក់ការ អូរលេង លោក ញង កែវ បានបកស្រាយ កាមទូរស័ព្ទ ប្រាប់ អ្នកសារព័ត៌មាន យ៉ាង រដាក់រដុបថា «ជួរភ្នំនៅចំណុចនេះ ខ្លះ ស្ថិត ក្នុងដែនសមត្ថកិច្ច របស់ លោក រីឯខ្លះទៀតនៅក្រៅ អាស្រ័យ លើ ផែនទី រឿង គ្រឿងចក្រឈរ ជើង ភ្ជួរ ដី ធ្លាប់ អាស្រ័យផល និងឈូសឆាយ ព្រៃភ្នំ បន្ថែម ក្រុម ល្បាត របស់ លោក មិន ដែល បាន ជួប ប្រទះនោះទេ»។

នាយ ការិយាល័យ ឧទ្យានុរក្ស និងបរិស្ថាន ដែន ជម្រក សត្វព្រៃ ភ្នំ ពក ភ្នំ ត្នោត និងដែន ជម្រក សត្វព្រៃ បឹងពែរ ខេត្តសៀមរាប លោក ពៅ ជុំ បានឆ្លើយ តប អ្នកសារព័ត៌មាន តាមប្រព័ន្ធ Telegram ថា «ដោយ សារ រូបភាព គ្មានលេខ យាមកាម មិន អាច សន្និដ្ឋានបានថា ចំណុច នេះ ជា ដែន សមត្ថកិច្ច របស់បរិស្ថាន ឬ យ៉ាងណា បាន នោះទេ» ភ្លាមៗ នោះ ក្រុម ការងារ យើងខ្ញុំ បានបញ្ជូនរូបភាព ថ្មី ដែល មាន GPS និងលេខយាមកាម ច្បាស់លាស់ ហើយ រង ចាំ ការ បកស្រាយ ពី លោក ពៅ ជុំ ក៏ ប៉ុន្តែ លោក មិន ព្រម ចូល មើល ទាល់តែ សោះ សង្ស័យ ដូច សុភាសិត ក្នុង រឿង ចៅ ចាក់ ស្មុគ ពោល ថា ( ទំពក់ រុញ ទៅ ទើប ព្នៅ វាជ្រុះ មាន សំរាម ទើប ឆ្កែ វាជុះ មាន ប្រឡាយ ទើប ទឹក វា ហូរ) ។

ជាចុងក្រោយ ប្រជា ពលរដ្ឋ សំណូមពរដល់ រដ្ឋ មន្ត្រី ក្រសួង បរិស្ថាន ឯកឧត្តម អ៊ាង ផល្លែត មេត្តា ចង្អុល បង្ហាញ និងពន្យល់ ពី អត្ថន័យ ពាក្យ ថា (មន្ត្រីបរិស្ថាន)ដល់ ប្រធាន មន្ទីរ បរិស្ថាន ខេត្ត សៀមរាប លោក ស៊ុន គង់ ផងទាន គ្រែងលោក យល់ ច្រឡំ ណែនាំ មន្ត្រី បរិស្ថាន តាម ស្នាក់ការ ថា ឲ្យ សំអាត ព្រៃភ្នំ ដូច សំអាត សំរាម ជុំវិញ ស្នាក់ការ ទើប ភ្នំ នី មួយៗ ក្នុងឃុំ ខ្វាវ ស្រុក ជីក្រែង ខេត្ត សៀមរាប ក្នុង ដែន សមត្ថកិច្ច របស់ មន្ត្រី បរិស្ថាន ស្ទើរ តែ ក្លាយ ជា ចំការ ដំឡូង និងចំការ ស្វាយ ចន្ទី អស់ហើយ។

ប្រជាពលរដ្ឋ ក៏ សំណូមពរ ដល់ អភិបាល នៃ គណៈ អភិបាល ខេត្ត សៀមរាប ឯកឧត្ដម ប្រាក់ សោ ភ័ណ្ឌ មេត្តា ដាក់ បញ្ជា ដល់ មន្ត្រី មាន សម្ថកិច្ច ចាត់ វិធានការ ទប់ស្កាត់ ជា បន្ទាន់ ចំពោះ បុគ្គល ឈ្មោះ ស៊ុយ, ហឹង, ភរ និង បក្ខពួក ដែល បាន យក គ្រឿង ចក្រ ទៅ ឈរ ជើង ភ្ជួរ ដី ដែល ធ្លាប់ អាស្រ័យ ផល និង ឈូសឆាយ ព្រៃភ្នំ ថ្មី បន្ថែម។ ប្រជាពលរដ្ឋ លើកឡើងថា បើ មិន ដូច្នោះ ទេ លទ្ធផល គឺ ដូច ភ្នំ មួយ ចំនួន នៅ ចំណុច ខ្នាច កណ្ដាល ស្ថិតនៅ ឃុំ ខ្វាវ ជាដែនសមត្ថកិច្ច របស់ លោក ពៅ ជុំ ផងដែរត្រូវបាន បុគ្គល ម្នាក់ ឈ្មោះ សែន បច្ចុប្បន្នរស់នៅ ភូមិ ខ្វាវ ឃុំ ខ្វាវ ឈូសឆាយ និងធ្វើ របង ក្រាក់ ដាក់ខ្សែលួស ហ៊ុំព័ទ្ធ យក ភ្នំ មួយ ចំនួន ធ្វើជាចំការ ស្វាយ ចន្ទី ជា កម្មសិទ្ធិ ផ្ទាល់ខ្លួន លេងជា សម្បត្តិ ធម្មជាតិ របស់ រដ្ឋ ទៀតហើយ៕ ប្រភព អាណាចក្រខ្មែរ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com