ទាន់ហេតុការណ៍
ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង..
0

ថ្នាក់ដឹកនាំខេត្ត ចូលរួមក្នុងពិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី១ ឆ្នាំ២០២៥ ក្នុងខេត្តកណ្ដាល នៅក្រុងតាខ្មៅ

ថ្នាក់ដឹកនាំខេត្ត ចូលរួមក្នុងពិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី១ ឆ្នាំ២០២៥ ក្នុងខេត្តកណ្ដាល នៅក្រុងតាខ្មៅ

ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងឯកឧត្តម-លោកជំទាវអភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២៥នេះ បានអញ្ជើញចូលរួម ក្នុងពិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី១ ឆ្នាំ២០២៥ ក្នុងខេត្តកណ្ដាល នៅវិហារឥស្លាម អាល់ អាហ្សីម ស្ថិតនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ពិធីដ៏មានតម្លៃនេះ បានបង្ហាញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព ភាតរភាព និងការយោគយល់អធ្យាស្រ័យរវាងបងប្អូនសហគមន៍ឥស្លាមនៅខេត្តកណ្តាល ហើយក៏បានផ្តល់ជាឱកាសដ៏កម្រ ដែលអនុញ្ញាតឱ្យសមាជិកសហគមន៍បានជួបជុំគ្នា សាងទំនាក់ទំនងឱ្យកាន់តែរឹងមាំ ផ្លាស់ប្តូរទស្សនៈចំណេះដឹង និងចែករំលែកបទពិសោធន៍ល្អៗ ក្នុងគោលដៅរួមចំណែកដល់ការអភិវឌ្ឍវិស័យសាសនាឥស្លាម ព្រមទាំងលើកស្ទួយសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា ដើម្បីធានានូវសុខសន្តិភាព ស្ថិរភាព សុវត្ថិភាពទាំងផ្លូវកាយ ផ្លូវចិត្ត សម្រាប់ជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈអ៊ីម៉ាំខេត្ត ក្រុង ស្រុក ហាកឹម តួន និងបងប្អូនសាសនិកឥស្លាម នៅទូទាំងខេត្តកណ្តាល ដែលជានិច្ចកាលតែងតែចូលរួម ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការថែរក្សាសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ក្នុងមូលដ្ឋាន និងទូទាំងខេត្ត ដែលជាគំរូល្អសម្រាប់សហគមន៍ដទៃទៀត។ ការចូលរួម របស់បងប្អូនពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការកសាងសង្គមកម្ពុជា ប្រកបដោយសុខសន្តិភាព និងវឌ្ឍនភាព។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែខិតខំយកចិត្តទុកដាក់ផ្តល់សេរីភាពលើជំនឿសាសនាដោយពេញលេញ លើកស្ទួយព្រះពុទ្ធសាសនាដែលជា សាសនារបស់រដ្ឋ និងគាំទ្រគាំពារការគោរពប្រតិបត្តិសាសនាឥស្លាម និងសាសនាដទៃ ឆ្ពោះទៅកាន់សុខដុមនីយកម្មសាសនា ដើម្បីការរីកចម្រើនការរស់នៅក្នុងសន្តិភាព និងការអភិវឌ្ឍដោយគ្មានការរើសអើង និងការកេងប្រវ័ញ្ញសាសនា។

សូមជម្រាបថា រ៉ាម៉ាឌន ជាខែដែលបងប្អូនខ្មែរឥស្លាមបួសឬ ជាខែបួស ឬក៏ជាខែដែលជនមូស្លីម តមមិនបរិភោគ ឬផឹកនៅពេលថ្ងៃ រយៈពេលមួយខែ។ របៀបបួស ឬតមអាហារ គឺត្រូវអនុវត្តតាមស៊ុនណះ (អ្វីដែលមហាំម៉ាត់បានធ្វើ) ពោលគឺការចាប់ផ្ដើមបួស នៅថ្ងៃដំបូងនៃខែរ៉ាម៉ាឌន នោះត្រូវមើលព្រះចន្ទ នៅថ្ងៃមួយកើតនៃខែរ៉ម៉ាឌន។ តែបើមើលមិនឃើញព្រះចន្ទទេ គេត្រូវបំពេញខែសាក់ប៉ាន (ខែទី០៨ នៃមហាំម៉ាត់សករាជ) ឱ្យគ្រប់៣០ថ្ងៃ នោះទើបជនមូស្លីមអាចចាប់ផ្ដើមបួសនៅថ្ងៃមួយកើត ខែរ៉ាម៉ាឌន។ មិនត្រឹមតែការបំពេញកតព្វកិច្ចបួសប៉ុណ្ណោះទេ នាពេលរាត្រីចូលមកដល់សាសនិកអ៉ីស្លាមទាំងបុរស នារី រួសរាន់ប្រជុំគ្នាក្នុងវិហារ តែខណ្ឌចែកដាច់ដោយឡែកមិនឲ្យឃើញគ្នាឡើយ ដើម្បីប្រតិបត្តិសឡាត(ថ្វាយបង្គុំ) «តារ៉វេះ» ដែលមានរយៈពេលច្រើនរ៉ក់អាត់ (ចំនួនដងនៃការថ្វាយបង្គុំ) ដោយនៅវិហារខ្លះ ជាមធ្យមថ្វាយបង្គុំរហូតដល់ជិតភ្លឺ ខ្លះត្រឹមម៉ោងជាង ៩តិចតួចប៉ុណ្ណោះ អាស្រ័យទៅតាមសមត្ថភាព ដោយគ្មានការបង្ខិតបង្ខំឡើយ ពោលគឺពាក្យចាស់ពោលថា ធ្វើបុណ្យច្រើនបានបុណ្យច្រើន។

ខែរ៉ាម៉ាឌន ជាខែដែលសាសនិកអ៉ីស្លាមគ្រប់រូបចាត់ទុកជាខែធ្វើបុណ្យ ហើយរាល់គ្នាស្រលាញ់នូវការធ្វើបុណ្យនេះណាស់ ខណៈដែលពួកគេមានជំនឿយ៉ាងមុតមាំថា គេអាចនឹងចូលសួគា៍របស់អល់ឡោះ ជាម្ចាស់តាមរយៈទ្វារដ៏ស្រស់ស្អាតនៅថ្ងៃបរលោកដែលហៅថា «ទ្វារ៉យ៉ាន»។ ផលបុណ្យដែលបងប្អូនមូស្លីមខិតខំសាងឡើងនេះ គឺស្ថិតក្នុងគោលការណ៍សន្តិភាព ហើយថែមទាំងប្រកបដោយក្ដីស្រលាញ់រវាងគ្នាថែមទៀតផង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com