លោក ម៉ក់ រដ្ឋា សួរថា!តើមានអ្វីនៅពីក្រោយក្នុងការកាប់ទន្ទ្រានដីព្រៃកោងកាងនៅជាប់មាត់ព្រែកនៅខាងក្រោយវត្តបាងកាយ៉ាកភូមិស្ទឹងវែងសង្កាត់ស្ទឹងវែង?
លោក ម៉ក់ រដ្ឋា ដែលមានលិខិតកាន់កាប់ដីនៅជាប់ហ្នឹងដីដែលជនខិលខូចលួចកាប់ទន្ទ្រានព្រៃកោងកាងរំលោភយកដីមាត់ព្រែក នៅតែទទួចស្នើសុំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោក ភូថង សេរីវឌ្ឍី អភិបាលក្រុងខេមរភូមិន្ទនិងជាពិសេស លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តមេត្តាជួយចាត់មន្ត្រីជំនាញដើម្បីចុះពិនិត្យមើលទីតាំងដីនៅខាងក្រោយវត្តបាងកាយ៉ាក ស្ថិតនៅភូមិស្ទឹងវែងសង្កាត់ស្ទឹងវែងក្រុងខេមរភូមិន្ទ។ ក្នុងករណីនេះដែរ លោក ម៉ក់ រដ្ឋា បានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងថា!លោក កាយ ក្រុង ចៅសង្កាត់ស្ទឹងវែង និងលោក អ៊ុក សុីនេត បានឃុបឃិតគ្នាធ្វើលិខិតកាន់កាប់ដីនេះអោយទៅបុគ្គលផ្សេងទៀតដែលលោកបានដាក់បណ្ដឹងឲជួយដោះស្រាយតាំងពីឆ្នាំ2022 នឹងកាលពីថ្មីៗនេះនៅថ្ងៃទី 17 ខែ03 2025 ។ តេីការចុះបញ្ជីអោយទៅបុគ្គលដទៃទាំងដីកំពុងតែមានពាក្យបណ្តឹងនោះមានអ្វីអាថ៌កំបាំងឫលោកចៅសង្កាត់…?អង្គភាភយើងពុំអាចទំនាក់ទំនងទៅ លោក អ៊ុក សុីនេត និងលោក កាយ ក្រុង បានទេ ខល់ទៅមិនមានអ្នកទទួល។
លោក ម៉ក់ រដ្ឋា នៅតែបន្តស្នើសុំដល់លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្តជួយវែកមុខរកបុគ្គលខិលខូចដែលតែងតែលួចដីរបស់រដ្ឋនេះផង។
អង្គភាពយើងរង់ចាំចេញផ្សាយបំភ្លឺចំពោះបុគ្គលដែលពាក់ព័ន្ធ ឬទំនាក់ទំនងលេខ 077530503 រាល់ម៉ោងធ្វើការ៕









