នៅព្រឹកថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឱក សុភា ស្នងការរងជាតំណាងចូលរួមក្នុងកម្មវិធីចុះសួសុខទុក្ខយោធិនតាមបណ្តោយព្រំដែនទិសយោធភូមិភាគពិសេសខេត្តកណ្តាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រារព្ធធ្វើនៅទីបញ្ជាការកងការពារព្រំដែនលេខ៦០១ ក្រុងសំពៅពូន ខេត្តកណ្តាល។














