ទាន់ហេតុការណ៍
ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង..
0

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសំដែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះក្រុមហ៊ុន Baray Global Management ដែលមានស្នាក់ការកណ្ដាល និងបានវិនិយោគនៅខេត្តកណ្ដាល ព្រមទាំងស្នើដល់ក្រុមហ៊ុន

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសំដែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះក្រុមហ៊ុន Baray Global Management ដែលមានស្នាក់ការកណ្ដាល និងបានវិនិយោគនៅខេត្តកណ្ដាល ព្រមទាំងស្នើដល់ក្រុមហ៊ុន

 

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសំដែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះក្រុមហ៊ុន Baray Global Management ដែលមានស្នាក់ការកណ្ដាល និងបានវិនិយោគនៅខេត្តកណ្ដាល ព្រមទាំងស្នើដល់ក្រុមហ៊ុន បន្តកិច្ចសហការឈានដល់ការចុះកិច្ចព្រមព្រៀង ជាមួយប្រជាកសិករក្នុងខេត្តកណ្ដាល ក្នុងការទទួលផលិតផល កសិកម្មរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាល។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសំដែងការគាំទ្រ និងស្នើបែបនេះ ក្នុងឱកាសឯកឧត្ដម អញ្ជើញជាអធិបតីភាពក្នុងវេទិកាធុរកិច្ច ក្រោមប្រធានបទ ៖ មូលដ្ឋានគ្រឹះ ក្នុងការបង្កើនសមត្ថភាពការផលិត ស្របតាមបច្ចេកវិទ្យា ឧស្សាហកម្ម ៤.០ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន Baray Global Management ស្ថិតនៅផ្លូវជាតិលេខ២១ ភូមិកោះគរ ឃុំរកាខ្ពស់ ខេត្តកណ្តាល។

ឯកឧត្ដមអភិបាលខេត្ត បន្តថា៖ ការផ្តួចផ្តើមបង្កើតក្រុមហ៊ុន Baray Global Management ក្នុងតំបន់សួនបណ្ដុំសហគ្រាសធន់តូច និងមធ្យម ស្តែងចេញអំពីគោលបំណងក្នុងការកៀងគរប្រមូលផ្តុំការវិនិយោគ ដែលបង្កើតបានជាប្រព័ន្ធ ប្រតិបត្តិការវិស័យសិប្បកម្មស្របតាមស្តង់ដាឧស្សាហកម្ម ការបង្កើនច្រវាក់ផលិតកម្ម ការកែច្នៃផលិតផល កសិកម្មក្នុងស្រុក តាមរយៈការលើកកម្ពស់ស្តង់ដារផលិតផលហាឡាល់ គាំពារហិរញ្ញវត្ថុ ការជម្រុញការនាំចេញទៅក្រៅប្រទេស និងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។

ឯកឧត្ដម បន្ថែមថា៖ ការបង្កើតក្រុមហ៊ុន Baray Global Management គឺបានរួមចំណែកសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគតិបណ្ឌិត ភាពប៉ិនប្រសព្វ និងឈ្លាសវៃ មានចក្ខុវិស័យវែងឆ្ងាយ និងមហិច្ឆិតាអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យប្រែក្លាយជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៥០។

លោក អ៊ឹម វិបុល ប្រធានគ្រប់គ្រងក្រុមហ៊ុន បានអោយដឹងថា៖ ក្រុមហ៊ុន Baray Global Management បង្កើតការអភិវឌ្ឍ និងវិនិយោគផលិតផលឧស្សាហកម្ម និងចំណីអាហារ ហាឡាល់ដំបូងគេនៅកម្ពុជា ទាក់ទាញបណ្តាក្រុមវិនិយោគិនហាឡាល់អោយមកបោះទីតាំង ក៏ដូចជាបណ្ដាក់ទុក ជំរុញអោយឧស្សាហកម្ម ហាឡាល់កាន់តែផុសផុលបំរើអោយវិស័យផលិតកាន់តែរីកចម្រើន ឈានទៅគ្រប់គ្រងវិនិយោគ សហគ្រាសអ្នកផលិត ពង្រីកទំនាក់ទំនងទីផ្សារអន្តរជាតិ ប្រកបដោយភាពប្រកួតប្រជែងខ្ពស់។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com