ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ដើម្បីយកមកប្រើប្រាស់ បម្រើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋ

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពី ឯកឧត្តម ទៀ សុខា ប្រធានសមាគមន៍ចលនា យុវ ជន កម្ពុជា ១៥៧ សាខាខេត្តព្រះសីហនុ លោកប្រធានអគ្គិសនីខេត្តព្រះសីហនុ និងលោក ឧកញ៉ា គិត ប៊ុន  និងលោកជំទាវ ឡឹក លក្ខណា ម្ចាស់ក្រុមហ៊ុន ថាយហ្កើរ ដាយនែមីក ត្រេសស៊ល ឯ.ក បាននាំយកអំណោយមនុស្សធម៌ឧបត្ថមជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍ ចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាក បាទ ក្រហម កម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកសាងធនធានរបស់សង្គម” ដើម្បីយកមកប្រើ ប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។ ពិធីទទួលអំណោយទាំងនេះ បានធ្វើឡើង នៅស្នាក់ការសាខា កាកបាទក្រហមកម្ពុជា ស្ថិតនៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ នា ព្រឹកថ្ងៃអាទិត្យ ៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។

សូមបញ្ជាក់ថា សម្រាប់សប្បុរសជនដែលបានផ្ដល់អំណោយទាំងនេះ រួមមាន៖  ១. ឯកឧត្តម ទៀ សុខា ប្រធានសមាគមន៍ចលនាយុវជនកម្ពុជា ១៥៧ សាខាខេត្តព្រះសីហនុ ឧបត្ថម្ភ អង្ករ ១០តោន ទឹកសុទ្ធ ២០០ កេស អាល់កុល ១៥កាន ត្រីខ ១៥កេស ម៉ាស ៧កេស ប៊ីចេង ៧បាវ និងខ្ទឹមស ៧បាវ។ ២. លោកប្រធានអគ្គិសនីខេត្តព្រះសីហនុ ថវិកា ២០ ០០០ ដុល្លាអាម៉េរិក។ ៣. លោកឧកញ៉ា គិត ប៊ុន  និងលោកជំទាវ ឡឹក លក្ខណា ម្ចាស់ក្រុមហ៊ុន ថាយហ្កើរ ដាយនែមីក ត្រេសស៊ល ឯ.ក ថវិកាចំនួន ១៧ ២២០ ៧០០ រៀល។

 ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះឯកឧត្តម ទៀ សុខា ប្រធានសមាគមន៍យុវ ជន កម្ពុជា ១៥៧ សាខាខេត្តព្រះសីហនុ លោកប្រធានអគ្គិសនីខេត្ត និងលោកឧកញ៉ា គិត ប៊ុន និងលោកជំទាវ ឡឹក លក្ខណា ដែលបាននាំយកអំណោយជាគ្រឿងឧបភោគបរិ ភោគ និង ថវិកា ឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីឱ្យសាខាមានសម្ភារ និង ថវិកាដើម្បីយកមកបម្រើសកម្មភាពមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋដែលជួបការលំបាក ដោយ គ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ពិសេសប្រជាពលរដ្ឋនៅក្នុងបំបន់បិទខ្ទប់ ដែលកំពុងខ្វះខាតស្បៀងក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ដោយមិន ប្រកាន់ វណ្ណៈ ពូជសាសន៍ ឬនិន្នាការនយោបាយ។ ឯកឧត្តមអភិបាលខេត្ដបានបញ្ជាក់ថា ក្នុង អំឡុងពេលបិទខ្ទប់ យើងបានប្រមូលផ្តុំកម្លាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងស្នើសុំ កម្លាំង ពី ភូមិភាគ៣ កងពលតូចថ្មើរជើងលេខ៣១ និងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ចូលជួយអន្តរាគមន៍តំបន់បិទខ្ទប់ (តំបន់ក្រហម) ក៏ប៉ុន្តែមកដល់ពេលនេះយើងបានកែ សម្រួល តំបន់ក្រហម មកលឿងទុំ និងតំបន់លឿងទុំ មកលឿងវិញ ដោយសារតែយើងបាន យក សំណាកប្រជាពលរដ្ឋតំបន់បិទខ្ទប់រួចរាល់កាលពីថ្ងៃទី១៣ ខែឧសភាកន្លងមក។ ទន្ទឹមនេះ សម្រាប់ប្រជាពលរដ្ឋនៅសេសសល់តែគ្រួសារណាដែលវិជ្ជមានកូវីដតែប៉ុណ្ណោះ ដែល ពួក គាត់មិនបានការពារតាមការណែនាំ ៣.ការពារ និង ៣កុំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមបានបន្ដថា អាជ្ញាធរ នៅតែបន្ត បិទខ្ទប់ផ្ទះរបស់ប្រជាពលរដ្ឋដែលមានវិជ្ជមានកូវីដតែប៉ុណ្ណោះ ធ្វើឱ្យអត្រានៃការ ឆ្លងរាតត្បាតជំងឺកូវីដ-១៩ មានការថយចុះយ៉ាងគំហុក។

ឯកឧត្ដមបានបន្ថែមថា ទន្ទឹមនោះ យើងក៏ត្រូវគិតគូរពីផែនការយុទ្ធសាស្ត្រ និង ទំនិញ យុទ្ធសាស្ត្រ ដើម្បីបម្រើឱ្យការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅខេត្តព្រះ សីហនុរបស់ យើងបន្តទៀត ដូចជាការ រកទិញម៉ាស៊ីនផលិតឧកស៊ីសែន ដើម្បីបំពេញតម្រូវការខ្វះខាត នៅ ពេលដែលមានអ្នកជំងឺកូវីដចូលមកសម្រាកព្យាបាលច្រើន ។

   ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា មកដល់ពេលនេះខេត្តព្រះសីហនុ មានអ្នកជំងឺ កូវីដ-១៩ សរុបចំនួន ២ ៦៥៦ នាក់ និងអ្នកជាសះស្បើយចំនួន ១ ៨១៣ នាក់  និងអ្នកស្លាប់ ចំនួន ១២នាក់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com