ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

សម្តេចតេជោ ហ៊ុន សែន កោតសរសើរមន្ត្រីអប់រំគ្រប់ជាន់ថ្នាក់ ដែលរួមគ្នាធ្វើឱ្យការបណ្តុះ បណ្តាលធនធានមនុស្សទទួលជោគជ័យ ទោះបីទទួលរងផលប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ-១៩

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែងកោតសរសើរចំពោះមន្ត្រីអប់រំគ្រប់ជាន់ថ្នាក់ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល​សិស្ស ដែលបានរួមគ្នាធ្វើឱ្យការបណ្តុះបណ្តាលនៅកម្ពុជា ទទួលបានជោគជ័យ​គួរជាទី​មោទនៈ ទោះបីជាកម្ពុជាក្នុងពេលរយៈពេលប៉ុន្មានឆ្នាំកន្លមក បានរងផលប៉ះពាល់​ដោយ​សារ​ជំងឺកូវីដ-១៩។

 

ក្នុងពិធីបិទសន្និបាតរបស់ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៧ ខែ​មេសា ឆ្នាំ២០២២ នៅវិទ្យស្ថានបច្ចេកវិទ្យាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ជា​និច្ច​កាលរាជរដ្ឋាភិបាលតែងតែផ្ដល់អាទិភាព ទីមួយ លើការអភិវឌ្ឍធនធានមនុស្ស ដើម្បី​លើកស្ទួយ និងអភិវឌ្ឍន៍វិស័យអប់រំកម្ពុជា។ ជាមួយគ្នានេះ ដើម្បីលើកទឹក​ចិត្ត និងយក​ចិត្ត​ទុកដាក់លើកិច្ចការដ៏មានសារៈសំខាន់នេះ សម្ដេចតេជោបានផ្ដល់​អនុ​សាសន៍​សំខាន់ៗ សម្រាប់អនុវត្តន៍បន្តដល់មន្ត្រីអប់រំ រួមមាន ទី១- បន្តពង្រឹងប្រព័ន្ធអប់រំឱ្យ​មានភាពធន់ បុរេ​សកម្ម ឆ្លើយតបទៅនឹងបរិការណ៍ជាតិ និងអន្តរជាតិ ដែលកំពុង​មានការ​ប្រែប្រួល។ បន្ត ធានានូវសេវាអប់រំដែលមានគុណភាពប្រកបដោយសមធម៌ និងបរិយាប័ន្ន ព្រមទាំងលើក កម្ពស់ឱកាសការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា និងដោះស្រាយការខាតបង់​ការ​រៀនសូត្ររបស់សិស្សានុសិស្ស និងយុវជន ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩។ ទី២- កសាងប្រព័ន្ធ និងអភិវឌ្ឍន៍សមត្ថភាពប្រព័ន្ធអប់រំ តាមរយៈការធានាភាពជាអ្នក​ដឹក​នាំ និងការគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ រួមមានការកែទម្រង់គ្រឹះ ស្ថានបណ្ដុះ បណ្ដាល​គ្រូ ការលើកកម្ពស់ប្រសិទ្ធភាពហិរញ្ញប្បទានសហប្រតិបត្តិការ ការកសាងគោល​នយោបាយ និងផែនការអប់រំ ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់បុគ្គលិកអប់រំ និងគ្រូ​បង្រៀន។ ទី៣- បន្តការអភិវឌ្ឍអប់រំឌីជីថល សម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុង​បរិបទសកម្មសង្គម សេដ្ឋកិច្ចឌីជីថល តាមរយៈការធ្វើសមាហរណកម្មបច្ចេក​វិទ្យា​ឌីជីថល ទៅក្នុងគ្រប់កម្រិតកម្មវិធីសិក្សា បំពាក់បន្ទប់ពិសោធន៍ឌីជីថលនៅតាមគ្រឹះស្ថាន​សិក្សា លើកកម្ពស់សមត្ថភាពគ្រូបង្រៀនផ្នែកឌីជីថល ផលិតវីដេអូបង្រៀន និងមាតិកា​ឌីជីថល លើមុខវិជ្ជាគោលសម្រាប់ថ្នាក់ប្រឡង ព្រមទាំងផ្សព្វផ្សាយការងារទាំងនេះ​ឱ្យ​កាន់តែទូលំទូលាយ។ ទី៤- បន្តអនុវត្តឱ្យកាន់តែសកម្ម លើការងារកាយរិទ្ធ និងយុវជន ដោយ​​ប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម តាមរយៈការបំផុសចលនា កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ។ កម្មវិធីយុវជនស្ម័គ្រចិត្តចុះជួយមូលដ្ឋាន នៅតាមសហគមន៍ ជាមួយ​នឹង​​ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងជំនាញទន់ដល់យុវជន ដើម្បីឆ្លើយតបទាន់​ពេលវេលា ទៅនឹងឱកាសការងារនៅក្នុងសង្គម។ ទី៥- បន្តត្រៀមលក្ខណៈឱ្យបាន​ពេញ​លេញ ដើម្បីធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដោយសហការជាមួយគ្រប់ភាគី​ពាក់ព័ន្ធ ក្នុងការអភិវឌ្ឍសមាគមកីឡាមហាជន សហព័ន្ធកីឡា បំប៉ននិងហ្វឹកហាត់​កីឡា​ជម្រើសជាតិ និងកីឡាថ្នាលឱ្យបានដិតដល់។ ជំរុញសកម្មភាពអប់រំកាយនិងកីឡា នៅតាម​គ្រឹះ​ស្ថានសិក្សាឱ្យបានផុលផុស។ ទី៦- បន្តលើកកម្ពស់សុខភាពអនាម័យ នៅតាមគ្រឹះ​ស្ថាន​សិក្សា ដោយបន្តអនុវត្តន៍អភិក្រម «៣កុំ និង៣កាពារ» ហើយចូលរួមទប់ស្កាត់​ការ​ឆ្លង​ចូលគ្រឹះស្ថានសិក្សា រួមទាំងបង្កើនការអប់រំអំពីសុវត្ថិភាព សុខភាពសិក្សា ការរក្សា​គម្លាត​សុវត្ថិភាព និងសុវត្ថិភាពចំណីអាហារ ដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស។ បន្ត​យក​ចិត្ត​ទុកដាក់គាំទ្រសុខភាពផ្លូវចិត្ត និងផ្លូវការ សិស្សានុសិស្សដែលទទួរងផលប៉ះពាល់​ដោយ​​ផ្ទាល់ ឬ ប្រយោល ដោយសារជំងឺកូវី១៩៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com