
———–
លោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកាវិទ្យុជាតិកម្ពុជា នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញធ្វើបទបង្ហាញពីវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់ក្រសួងព័ត៌មាន។
សន្និបាតនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរព័ត៌មានរាជធានីខេត្ត ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។
ពិធីនេះរៀបចំឡើងនៅទីស្តីការក្រសួងព័ត៌មាន សាលចតុម្មុខមង្គល៕
ក្រសួងព័ត៌មាន





