នៅព្រឹកថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំ
លោកនាយការិយាល័យជំនាញ និងកម្លាំងនគរបាលតាមបណ្តាស្រុកពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំសហព្រំប្រទល់រវាងខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម នៅសាលប្រជុំសាលាស្រុកបាធាយ ខេត្តកំពង់ចាម។





