ទាន់ហេតុការណ៍
ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង..
0

ប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឥណ្ឌាចាត់ទុក កម្ពុជា-ឥណ្ឌា ជាមិត្តភាពអរិយៈ

នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរយៈពេល៤ថ្ងៃនៅកម្ពុជា ឯកឧត្តម អំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ក៏បានធ្វើដំណើរមកទស្សនកិច្ចនៅខេត្តសៀមរាប ដោយបានទៅទស្សនា ប្រាសាទតាព្រហ្មនិងប្រាសាទអង្គរវត្ត និងបានចាកចេញពីខេត្តសៀមរាបនៅថ្ងៃទី២៤ខែមេសាឆ្នាំ២០២២។

 

នៅក្នុងដំណើរទស្សនកិច្ចនៅខេត្តសៀមរាប ឯកឧត្តម OM BIRLA ប្រធានសភាជាន់ទាបឥណ្ឌា មានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជា-ឥណ្ឌា ទាំងវប្បធម៌ និងប្រវត្តិសាស្ត្រ គឺមានអាយុកាលជាង១សហសវត្សមកហើយ ជាក់ស្តែងភស្តុតាងបញ្ជាក់ច្បាស់ គឺប្រាសាទសំបូរព្រៃគុក និងប្រាសាទអង្គរវត្ត ដែលមកដល់ពេលនេះបានក្លាយជាទីតាំងដ៏ចំណាស់បំផុត នៃវប្បធម៌ និងសាសនាឥណ្ឌា និងប្រទេសកម្ពុជា។

 

ឯកឧត្តមបញ្ជាក់ថា ទំនាក់ទំនងមិត្តភាពកម្ពុជា-ឥណ្ឌាអាចនិយាយបានថា ជាទំនាក់ទំនងអរិយៈដែលបានរក្សា និងពង្រឹងចំណងមិត្តភាពរវាងប្រជាជនកម្ពុជា និងប្រជាជនឥណ្ឌាបានល្អ។ ឯកឧត្តមបានជំរុញឱ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឋឥណ្ឌាប្រចាំកម្ពុជា បន្តសហការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួង និងស្ថាប័នពាក់ព័ន្ឋ និងអាជ្ញាធរខេត្តសៀមរាប ក្នុងការពង្រឹងទំនាក់ទំនងការទូតឱ្យកាន់តែល្អថែមទៀត ឱ្យសមជាប្រទេសបងប្អូនមានអារ្យធម៌និងវប្បធម៌ស្រដៀងគ្នានេះ កាន់តែរឹងមាំថែមទៀត។

 

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋឥណ្ឌា ដែលជានិច្ចកាលតែងតែបានផ្តល់ជំនួយក្នុងការស្តារ និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងគាំទ្រទាំងនយោបាយ ព្រមទាំងវិស័យការទូត ឯករាជ្យភាព សន្តិភាព អធិបតេយ្យភាពជាតិ និងការបង្រួបបង្រួមជាតិនៅកម្ពុជា គ្រប់កាល:ទេស:ទាំងអស់។

 

ទន្ទឹមនឹងនោះរដ្ឋាភិបាលឥណ្ឌា បានជួយឧបត្ថម្ភលើវិស័យមួយចំនួន រួមមាន ការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ការងារជួយឧបត្ថម្ភលើសាលាក្ដីខ្មែរក្រហម ការងារជួសជុលប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម ការសាងសង់សារ:មន្ទីរវាយនភណ្ឌ ក្នុងខេត្តសៀមរាប និងជួសជុលប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រមទាំងវិស័យជាច្រើនទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com