ទាន់ហេតុការណ៍
ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង..
0

ជនសង្ស័យម្នាក់ជាមុខសញ្ញាធាក់ផ្តួលប្លន់យកម៉ូតូ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន

ជនសង្ស័យម្នាក់ជាមុខសញ្ញាធាក់ផ្តួលប្លន់យកម៉ូតូ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន

 

នៅវេលាម៉ោង១១:៤៤នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌខណ្ឌសែនសុខ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុចក្នុងទីតាំងអ៊ិនធើណែតមួយកន្លែង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពាក់ព័ន្ធធាក់ផ្តួលប្លន់យកម៉ូតូ នៅចំណុចផ្លូវ៥៨ប៉េ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ វ៉ាន់ សុខវិច្ឆិកា ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កម្លាំងជំនាញអាវុធហត្ថខណ្ឌសែនសុខបានឲ្យដឹងថា កាលពីវេលាម៉ោង០៤:០០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ជនរងគ្រោះបាន ចេញពីញ៉ាំអីនៅម្ដុំផ្សារដីហុយ រួចធ្វើដំណើរ តាមបណ្ដោយ ផ្លូវ ៥៨ប៉េ ភូមិដីថ្មី សង្កាត់គោកឃ្លាង ឆ្ពោះទៅផ្ទះវិញ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក ស៊ីរូស ពណ៌ ខ្មៅក្រហម គ្មានស្លាកលេខ បានជិះតាមពីក្រោយធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះ ម៉ាក ប៊ីត ពណ៌ ក្រហម ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-6683 បណ្ដាលអោយដួល រួចជនសង្ស័យបានលើកម៉ូតូជនរងគ្រោះ ជិះគេចខ្លួន ឆ្ពោះទៅ ម្ដុំវត្ត អង្គតាមិញ។ បន្ទាប់ពីទទួលបានព័ត៌មានពីជនរងគ្រោះ កម្លាំងយើងបានធ្វើការស្រាវជ្រាវ រហូតបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ចំណែកបក្សពួក ចំនួន០២នាក់ទៀត បានរត់គេចខ្លួន។ ហើយនៅវេលាម៉ោង១៧និង១៥នាទី កម្លាំងអាវុធហត្ថខណ្ឌសែនសុខ សហការជាមួយ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចុះទៅយកម៉ូតូជនរងគ្រោះនៅភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ និងបានប្រគល់ម៉ូតូនោះជូនដល់ជនរងគ្រោះវិញផងដែរ ។ ក្រោយពីស្ដាប់ចម្លើយរបស់ជនសង្ស័យ និងជនរងគ្រោះ ឃើញថាមានភាពស៊ីសង្វាក់គ្នា ដូចការចោទប្រកាន់ពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅ ការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមនិតិវិធីច្បាប់ ចំណែកឯបក្ខពួកជនសង្ស័យដែលបានរត់គេចខ្លួននោះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនបន្តទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com