ទាន់ហេតុការណ៍
ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន.. ==> លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ... ==> អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ»..
0

បទវិចារណកថា៖ តារាពីរដួងកំពុងតែរះបំភ្លឺពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ កំពុងតែបំភ្លឺដោយតារាពីរដួងនៅទិសផ្សេងគ្នា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបម្រើដល់ការសប្បាយរីករាយ ការជួបជុំ និងដំណើរ កម្សាន្តរបស់ប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវទេសចរបរទេស ទាំងនៅក្នុងស្រុក និងមកពីបរទេស ក្រោយពេលដែលកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល បានបិទខ្ទប់ និងរិតត្បិតការធ្វើដំណើរដោយសារតែការរីករាលដាលនៃមេរោគកូវីដ-១៩ អស់រយៈពេលប្រមាណជាពីរឆ្នាំកន្លងមក។

 

តារាទាំងពីរដួងនេះ គឺមួយកំពុងតែរះនៅខេត្តសៀមរាប ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រសិទ្ធិនាមហៅថា “តា រា រះនា ទិសឧត្តរ ” ដោយ សារតែខេត្តដែលជាបេះដូង នៃវិស័យទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្តកម្ពុជាមួយនេះ បានទទួលនូវសមិទ្ធផលផ្លូវថ្មី ៣៨ ខ្សែ និង គម្រោង ស្ដារ លើកកម្ពស់ សោភ័ណភាព ដងស្ទឹង សៀមរាប ដោយចំណាយថវិកាជាតិអស់ប្រមាណ២០០ លាន ដុល្លារ។ បន្ថែមពីនេះទៀត ខេត្តក៏កំពុងតែដំណើរការសាងសង់នូវ អាកាសយានដ្ឋាន ថ្មី ដែលមាន ឈ្មោះថា ” អាកាសយានដ្ឋាន អន្តរជាតិ សៀមរាប – អង្គរ ” ក្រោមការវិនិយោគ ដោយ ក្រុមហ៊ុន ចិន ក្នុង ទំហំ ទឹកប្រាក់ ជាង ៨០០ លាន ដុល្លារ ដែលបានចាប់ផ្តើម សាងសង់ នៅ ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២០ ហើយ គ្រោង នឹង បញ្ចប់ ការសាងសង់ នៅ ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ ខាងមុខនេះ ដោយគ្រោង នឹង ដាក់ឱ្យ ដំណើរការ សាកល្បងជា លើកដំបូង នៅ ខែតុលា ឆ្នាំ ២០២៣ ។

 

តារាមួយដួងទៀតដែលបាននិងកំពុងតែរះ សម្រាប់បំភ្លឺ និងទាក់ទាញភ្ញៀវទេសចរដែរនោះ គឺ ”តារារៈនាទិសនិរតី” ដែលសំដៅដល់ខេត្តនៅតំបន់ឆ្នេរសមុទ្រ ជាពិសេសខេត្តព្រះសីហនុ ដោយសារតែខេត្តនេះ ក្រៅពីមានកំពង់ផែ និងអាកាសយានដ្ឋានអន្តរជាតិដែលមានស្រាប់នោះ គឺថែមទាំងមានសមិទ្ធផលផ្លូវថ្មី និងហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលលើកមុខមាត់ខេត្តនៅតំបន់ឆ្នេរនេះកាន់តែខ្ពស់ ខណៈដែលទីក្រុងព្រះសីហនុនៃខេត្តនេះ កំពុងតែទទួលគម្រោងវិនិយោគជាសំណង់សណ្ឋាគារ រីសត ខុនដូ ជាច្រើនគម្រោង ។

 

តារាទាំងពីរដួងនេះបាននិងកំពុងរះនៅក្នុងកាលៈទេសៈដ៏លំបាក ខណៈដែលកម្ពុជាកំពុងតែរងគ្រោះ និងទទួលផលប៉ះពាល់នៃការរីករាលដាលនៃមេរោគកូវីដ-១៩ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វាគឺជាសមិទ្ធផលដែលកសាងឡើងដោយស្នាដៃកូនខ្មែរ ដោយប្រើថវិកាជាតិអស់ប្រមាណជា ៥០០ លានដុល្លារ ក្នុងនោះសមិទ្ធផលនៅខេត្តព្រះសីហនុ ចំណាយអស់ថវិកាប្រមាណជា ២០០ លានដុល្លារ និង នៅខេត្តសៀមរាប ប្រមាណជា ៣០០ លានដុល្លារ ។

 

ក្រៅពីតារាទាំងពីរដួងនេះ ក្រោមគោលនយោបាយឈ្នះ ឈ្នះ និងការអភិវឌ្ឍ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រកាន់យកវិស័យហេដ្ឋារចនាសម្ព័ន្ធជាអាទិភាពមួយនោះ តារាមួយដួងទៀត ក៏កំពុងតែលេចរូបរាង ហើយវានឹងរះនៅពេលឆាប់ៗខាងមុខនេះ គឺនៅភូមិភាគឦសាន ។ នៅទីនោះ រាជរដ្ឋាភិបាលក៏មិនបានព្រងើយកន្តើយដែរ គឺបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ជាបណ្តើរៗ ។ ហើយក្រៅពីតារារៈនៅគោលដៅសំខាន់ៗទាំងនោះ រាជរដ្ឋាភិបាលក៏បាននិងកំពុងតែអភិវឌ្ឍ និងដាក់ចេញនូវគោលការណ៍ដើម្បីប្រែក្លាយតំបន់ជាច្រើននៅទូទាំងប្រទេសកម្ពុជាឱ្យទៅជាគោលដៅទេសចរណ៍ដោយផ្អែកលើសក្តានុពលនៃតំបន់នីមួយៗ ដោយរួមមានតំបន់ទេសចរណ៍ធម្មជាតិ ទេសចរណ៍សហគមន៍ ជាដើម។

 

សូមរីករាយនឹងទទួលយកចំណែកនៃពន្លឺនៃការអភិវឌ្ឍ នៃតារាទាំងអស់នេះដោយសុវត្ថិភាព នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ប៉ុន្តែដើម្បីកុំឱ្យតារាទាំង នេះ ស្រអាប់ សូមយកចិត្តទុកដាក់លើបញ្ហាមួយចំនួន ពោលគឺបញ្ហាអនាម័យ និងបរិស្ថាន បញ្ហាសុវត្ថិភាពចរាចរណ៍នៅក្នុងការធ្វើដំណើរ និងជាពិសេសគឺការបន្តការការពារខ្លួនពីមេរោគកូវីដ-១៩ តាមវិធានការបង្ការ និងការពាររបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ។ ការខិតខំកសាង និងអភិវឌ្ឍគោលដៅទាំងនោះ គឺដើម្បីប្រជាពលរដ្ឋទាំងអស់ ប៉ុន្តែប្រសិនបើយើងទាំងអស់គ្នាធ្វេសប្រហែស ហើយខ្វះការយកចិត្តទុកដាក់លើចំណុចទាំងនេះ តារាទាំងនេះក៏នឹងអាចស្រអាប់ខ្លួនទៅតាមនោះផងដែរ។

 

សរុបមកវិញ នៅក្នុងនាមក្រុមការងារនៃអគ្គនាយកដ្ឋាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) សូមយកឱកាសនេះ លំអោនកាយគោរព និងជូនពរ អស់លោក/លោកស្រី ប្រិយមិត្តទាំងអស់ សូមទទួលបាននូវ សិរីមង្គល បវរសួស្តី វិបុលសុខ គ្រប់ៗគ្នា ហើយក៏សូមបួងសួងដល់ទេវតាឆ្នាំថ្មី សូមថែរក្សា និងការពារតារាទាំងពីរដួងឱ្យបន្តភ្លឺចិញ្ចាំងចិញ្ចាច សម្រាប់បម្រើដល់វិស័យទេសចរណ៍ និងការអភិវឌ្ឍនៅកម្ពុជា ហើយក៏សូមឱ្យកម្ពុជាបន្តទទូលបាននូវវឌ្ឍនភាព និងការអភិវឌ្ឍ ដោយមានតារារះនៅតំបន់ផ្សេងៗកាន់តែច្រើនថែមទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com