ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ដឹកនាំដោយ លោក នួន ឬទ្ធី នាយផ្នែករដ្ឋបាលជលផលកំពុងប្រាសាទ និងសង្កាត់រដ្ឋបាលជលផលជលជលគិរី សហការជាមួយ

ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ដឹកនាំដោយ លោក  នួន ឬទ្ធី នាយផ្នែករដ្ឋបាលជលផលកំពុងប្រាសាទ និងសង្កាត់រដ្ឋបាលជលផលជលជលគិរី សហការជាមួយ

 

ថ្ងៃចន្ទ ៨រោច ខែ មិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤

កំពង់ឆ្នាំង: ក្រោយពីមានសេចក្តីរាយការណ៏របស់អ្នកសាព័ត៌មាន សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមាន៖ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ដឹកនាំដោយ លោក  នួន ឬទ្ធី នាយផ្នែករដ្ឋបាលជលផលកំពុងប្រាសាទ និងសង្កាត់រដ្ឋបាលជលផលជលជលគិរី សហការជាមួយអាជ្ញាធរឃុំពាមឆ្កោក សហគមន៍នេសាទភូមិកោះធំ , ភូមិ ថ្មី , ភូមិ ភ្លងសែនជ័យ, អន្លង់មេត្រីសែនជ័យ ,ភូមិកៀនតាម៉ា  កម្លាំងចូលរួមសរុប ចំនួន ១៤ នាក់ និងមធ្យោបាយធ្វើដំណើរ ម៉ូតូ ៦ គ្រឿង និង រឹម៉ក់ចំនួន០១ គ្រឿង បានចុះបង្ក្រាបបទល្មើសជលផលស្ថិតនៅ ក្នុងភូមិសាស្ត្រ ភូមិភ្លង ឃុំ ពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានប្រទះឃើញការធ្វើនេសាទ ប្រើដោយឧបករណ៍ លូរួមផ្សំបាំងស្បៃមុង នៅចំណុច ព្រែកភ្លង។ ក្នុងនោះសមត្ថកិច្ចយើងបានឯកភាពគ្នាធ្វើការរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅហ្នឹងកន្លែង។

ចំពោះ លោក អ៊ូ សុភ័ណ នាយរងខណ្ឌបាន សហការជាមួយគណះបញ្ជាការរដ្ឋបាល ស្រុកកំពង់លែង កំលាំង១៩ នាក់ និងមធ្យោបាយទូក ៤ គ្រឿង បានចុះប្រតិបត្តិការចាប់ពីចុងព្រែកក្រម៉ាល ទៅដល់ចុងព្រែក ឃុំប្រឡាយមាស និង ឃុំផ្លូទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ហើយ ក្រុមការងារបានឯកភាពគ្នាចុះរុះរេីកាត់តំរិមរបាំងសាច់អួនដែលដាក់វែងៗខុសនិងច្បាប់ស្តីពីជលផល បំផ្លាញ់ចោលវត្ថុតាងនៅនិងកន្លែង។

លទ្ធផលសម្រេចបានដូចខាងក្រោម៖

របាំងសាច់អួនចំនួន០១ករណី ស្មើនឹង  ៥កន្លែង ប្រវែង៧៥០បង្គោល៤០០ដេីម លបលូ ៨មាត់ និងចាក់លែងត្រីចម្រុះចូលដែននេសាទវិញ ៥០គីឡូក្រាម

-របាំងស្បៃមុងចំនួន ០១ករណី ស្មើនឹង ៦ កន្លែង ប្រវែង ៣០០ម លូស្បៃមុងចំនួន ៦ គ្រឿង បង្គោលចំនួន ១០០ ដើម និងចាក់លែងត្រីចំរុះចូលដែននេសាទវិញចំនួន ២០ គីឡូក្រាម ។ វត្តមានមន្រ្តីជំនាញករណីចុះបង្រ្កាបបទល្មើសនេសាទពីរគោលដៅនេះ យើងឃើញថាពុំមានភាពប្រទាំងប្រទើសជាមួយម្ចាស់ឧប្បករណ៏នេសាទល្មើសច្បាប់ជលផលឡើយ។

មហាជននៅស្រុកកំពង់លែងអំពាវនាវដល់ពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ មេត្តាកុំដាក់របាំងភ្ជិតព្រែកទុកផ្លូវឲ្យត្រីគ្រប់ប្រភេទបន្លាស់ទីមកទន្លេ(ពីទឹករាក់មកទឹកជ្រៅ)ផងទានដើម្បីមនុស្សជំនាន់ក្រោយ យើងគ្រប់រូបកុំប្រកបរបរដាក់លបលូស្បៃមុងអោយសោះនោះមច្ឆាជាតិនិងសម្បូរឡើងវិញ ។ចំពោះមន្រ្តីមានសមត្ថកិច្ចទូទាំងក្រុងស្រុក

លោកបន្តរប៉េសកកម្មដូចភ្លៀងរលឹម អនុវត្តន៏យុទ្ធសាស្រ្តក្តៅមិនត្រជាក់ របស់សម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាទប់ស្កាត់បទល្មើសនេសាទ.បទល្មើសបំផ្លាញធនធានធម្មជាតិត្រូវអនុវត្តច្បាប់អោយបានដាច់ខាតចំពោះជនណាដែលនៅតែបន្តរមុខរបរនេសាទល្មើសច្បាប់ធនធានជលផល៕

ដោយលោក អ៊ិន ស៊ីមុន្នី/

សម្រួលអត្ថបទដោយលោក ប៉មមេសា ចាងហ្វាងការផ្សាយ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com