ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពជូនពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំនូវវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់... ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ.. ==> ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ៖​ កម្ពុជាគឺជាប្រទេសដែលមនុស្សរស់នៅក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដោយមិនមានការរើសអើងសាសនា និងជាសង្គមដែលជាពហុវប្បធម៌.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល..
0

សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបូជាទៀនធូប បារមីរង្វល់មូលព្រះឧមា-មហេសូរ រង្វង់មូលព្រះថោងតោងស្បៃនាងនាគ និងសិលាចារឹក ខ្មែរធ្វើបាន ខេត្តព្រះសីហនុ

ព្រះសីហនុ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទៅដល់ខេត្តតារារះទិសនិរតី មាត់សមុទ្រ ខេត្តព្រះសីហនុ ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោងប្រមាណ ១០ព្រឹកថ្ងៃទី១៣ ខែមេសានេះ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ជាលក្ខណៈឯកជន ជាមួយបងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុ រយៈពេលប្រមាណ៥ថ្ងៃ។ នៅទីសក្ការៈរង្វង់មូលព្រះឧមា-មហេសូរ ចំណុចប្រសព្វនៃមហា វិថីឆ្នេររាម និងមហាវិថីរាម ក្នុងភូមិសាស្រ្តភូមិអុង ឃុំរាម ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ។ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានការធ្វើគារវកិច្ចស្វាគម ន៍យ៉ាងស្និទ្ធស្នាលរា ក់ទាក់បំផុត ពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តព្រះសីហនុជាច្រើនរូប។ នៅទីសក្ការៈបារមីរង្វង់មូលព្រះឧមា-មហេសូរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញបូជាទៀនធូបបូងសួងដល់បារមីព្រះឧមា-មហេសូរ សូមតាមជួយបីបាច់ថែរក្សាព្រះរាជាណាចក្រកម្ពុជាទាំង មូល ពិសេសប្រជាពលរដ្ឋកម្ពុជាទាំងអស់ រស់នៅក្រោម ម្លប់សុខសន្តិភាព សុខដុម រមនា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពរីកចម្រើនថ្កើនថ្កាន ក្រោមម្លប់បារមីនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃយើង។

 

នៅរង្វង់មូលព្រះឧមា-មហេសូរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយនិងទេស ភាពដ៏ស្រស់ស្អាត គ្មានពីរ នៃតំបន់ឆ្នេរសមុទ្ទតារារះទិសននិរតីតំបន់សមុទ្ទ របស់ព្រះ រាជាណាចក្រកម្ពុជា ។

 

សូមបញ្ជាក់ដែរថា រង្វង់មូលព្រះឧមា-មហេសូរ គឺជាមហាសមិទ្ធផលថ្មីស្រឡាង ប្រសូត្រចេញក្រោមម្លប់សន្តិ ភាពសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ពីការដាក់ចេញនយោបាយឈ្នះ ឈ្នះ។ រង្វង់មូលនេះ មិនគ្រាន់តែជាទីសក្ការៈរបស់បងប្អូនពុទ្ធសានិកជនប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ តាមរយៈការកសាងឡើងនូវមហាវិថីជាច្រើន តាមបណ្តាឆ្នេរដ៏ស្រស់ស្អាត នៃតំបន់ឆ្នេររាម ដែលបានលាក់ទុកដ៏យូរលង់មកហើយនោះ។ បន្ទាប់ពីការត្រួសត្រាយផ្លូវឡើងវិញ តំបន់ឆ្នេររាបបានភ្ជាប់ទៅនឹងក្រុងព្រះសីហនុ ជាមួយនឹងមហាវិថី រុក្ខវិថី និងវិថីទាំង៣៨ ខ្សែ ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាសម្បត្តិសាធារណៈកាក់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២១កន្លងទៅថ្មីៗនេះ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរា ជាណាចក្រកម្ពុជា។

 

បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញបន្តដំណើរទស្សនាមហាសមិទ្ធផលថ្មីមួយទៀត គឺរូបសំណាក់ព្រះថោងតោងស្បៃនាងនាគ ស្ថិតលើរង្វង់មូលនៃភូមិគគីរ ឃុំបិតត្រាំង ស្រុងព្រៃនប់ ខេត្តព្រះសីហនុ ដែលទើបបញ្ចប់ការសាងសង់ កាលពីវេលាម៉ោង ១២និង ៣០នាទី ថ្ងៃទី១២ឈានចូលព្រឹកថ្ងៃទី១៣ ខែមេសានេះ។ នៅទីសក្ការៈរង្វង់មូលដែលតាំងព្រះថោងតោងស្បៃនាង នាគ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញបូជាទៀនធូប ឧទ្ទិសបារមីព្រះថោងនាងនាគ ដែលបានកសាងនៅតំបន់ឆ្នេរទេសចរ ណ៍ខេត្តព្រះសីហនុ សូមតាមជួយបីបាច់ថែ រក្សាការពារព្រះរាជាណាចក្រកម្ពុជា ពិសេ សប្រជាពលរដ្ឋក្នុងខេត្តព្រះ សីហនុ និងភ្ញៀវទេសចរជាតិ អន្តរជាតិ មកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ សូមសម ប្រកបនូវភាពត្រជាក់ត្រជុំសុខ ដុមរមនា ប្រកបរបររកស៊ីទទួលទានមានភាពរីកចម្រើនថ្កុំថ្កើនគ្រប់ក្រុមគ្រួសារទាំង អស់។ សូមបញ្ជាក់ថា រូបសំ ណាក ព្រះថោងនាងនាគ គឺជារូបបដិមាស្ពាន់ធំជាងគេ នៅព្រះរាជាណាចក្រកម្ពុជា សាងសង់ពីស្ពាន់មានទម្ងន់ សរុប ៦០តោន កម្ពស់ពីព្រះបាទដល់កំពូលម្កុដ ២១ ម៉ែត្រ តម្កល់លើបល្ល័ង្កកម្ពស់ ៦.៣៤ ម៉ែត្រ ឈរ បង្ហាញខ្លួនដ៏ស្កឹមស្កៃនៅចំកណ្តាលរង្វង់មូលព្រះថោងនាងនាគ ដែលមានអង្កត់ផ្ចិត ៩៩ម៉ែត្រ ដោយបែរព្រះភ័ក្រឆ្ពោះទៅសមុទ្ទរាម ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតា នៅឋានភុជង្គនាគ ជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀម ទម្លាប់ខ្មែរ ដែលមានអាយុ កាលដ៏យូរលង់ណាស់មកហើយ។

 

សូមបញ្ជាក់ដែរថា រូបសំណាក ព្រះថោងនាងនាគ និងប្រារព្វពិធីបុណ្យអភិសេក តាមគន្លងប្រពៃណីសាសនា នាថ្ងៃទី១៦ ខែមេសា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីទុកជាឧត្តមប្រយោជន៍របស់មនុស្សជាតិ ជាយូរអង្វែងតរៀងទៅ។ សូមបញ្ជាក់ទៀតថា នៅរង្វង់មូលព្រះថោងនាងនាគ និងកន្លែងចារឹកអក្សរ ខ្មែរធ្វើបាន សម្តេចតេជោបានអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយនឹងទិដ្ឋភាពដ៏ល្អឯក ដែលកូនខ្មែរធ្វើបាន មុននឹងបន្តដំណើរទៅស្នាក់អាស្រ័យនៅក្រុងព្រះសី ហនុ ខេត្តព្រះសីហនុ។ រាល់សមិទ្ធផលដែលរាជរដ្ឋាភិបា លសម្រេចបានកន្លង ទៅនេះ គឺអាស្រ័យដោយមានការដឹក នាំខាង នយោបាយត្រឹមត្រូវ ប្រកបដោយឆន្ទៈមោះមុត មានការចូលរួមគាំទ្រពីសមា ជិក សមាជិកានៃស្ថាប័ននីតិ ប្បញ្ញត្តិ សមាជិក សមាជិកា រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កម្មករ កសិករ និយោជិត ធុរជន វិនិយោគិន យុវជន យុវនារី លោកគ្រូ អ្នក គ្រូ គ្រូពេទ្យ និសិ្សត សិស្សានុ សិស្ស និង ប្រជាជនទូទាំងប្រទេស ព្រមជាមួយនឹងការជួយឧបត្ថម្ភគាំទ្រដោយចិត្តស្មោះសរពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍ និងសហគមន៍អន្តរជាតិ សំដៅឈានទៅសម្រេចបាន នូវបំណងប្រាថ្នារយៈពេលវែងរបស់ប្រជាជនកម្ពុជា ដែលចង់ឱ្យកម្ពុជាក្លាយជាប្រទេសមានមោទនភាពជាតិ មានអនាគតដ៏រុងរឿងភ្លឺស្វាង ត្រចះត្រចង់ និងជារដ្ឋអធិប តេយ្យមួយរឹងមាំ ដែលគោរពខ្ជាប់ខ្ជួន នូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ និងមានសន្តិភាព ឯកភាព ជាតិ និងឯកភាពទឹកដីទាំងស្រុង ព្រមទាំងមានកិត្យានុភាពខ្ពស់ត្រដែតលើ ឆាកអន្តរជាតិ។ សូមទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី ជួយអភិបាលគ្រប់គ្រង ជួយបីបាច់ថែ រក្សាគាំពារ និងប្រសិទ្ធពរជ័យដល់ប្រជាជនខ្មែរគ្រប់រូប ឱ្យមានសមានចិត្តជាកុសល យោគយល់គ្នា រួបរួមសាមគ្គីគ្នាជាមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរជាទីស្នេហា ដោយសេចក្តីសុខ ក្សេមក្សាន្ត និងប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ ក្នុងឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង វឌ្ឍនភាពសង្គមតរៀងទៅ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com