ទាន់ហេតុការណ៍
ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន.. ==> លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ... ==> អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ»..
0

ប្រជាការពារបានលះបង់ទាំងកម្លាំងកាយចិត្ត ក្នុងគោលដៅតែមួយគត់ គឺដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ កម្លាំងប្រជាការពារបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ដោយមិនបានគិត ថា ពេលយប់ឬពេលថ្ងៃឡើយ គឺមានគោលដៅតែមួយគត់ នោះគឺដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋនៅរាជ ធានីភ្នំពេញ។

 

ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា មណ្ឌលកំពង់ស្ពឺនិងជាប្រធានជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាង សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខនិងចែកអំណោយដល់កង កម្លាំងសន្តិសុខរបស់រាជធានីភ្នំពេញចំនួនជាង៧០០នាក់នៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាព្រឹកថ្ងៃទី១២ខែមេសាឆ្នាំ ២០២២នេះ។

 

ឯកឧត្តមហ៊ុន ម៉ានី បានមានប្រសាសន៍លើកឡើងថា ប្រជាការពារនៅរាជធានីភ្នំពេញ បានលះបង់នូវកម្លាំង កាយ កម្លាំងចិត្តមិនថា យប់ ថ្ងៃ ក្តៅរងាឬមានភ្លៀង ធ្លាក់នោះទេ ពួកគាត់តែងបំពេញ ការងារមិនខ្លាចនឿយហត់ឡើយ ក្នុងគោលបំណងតែ មួយគត់ គឺរក្សាឲ្យបាន នូវសន្តិសុខសណ្ដាប់ធ្នាប់របៀប រៀបរយ នៅក្នុងរាជធានីភ្នំពេញ ពិសេសគឺរក្សាឲ្យបាន ភូមិ ឃុំ មានសុវត្ថិភាព ។

 

ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ប្រជាការពារ សម្រាប់ថ្នាក់ដឹកនាំ ពិតជាបានដឹង និងនៅជាមួយបងប្អូនប្រជាការពារជានិច្ច ដើម្បីរួមគ្នាជាធ្លុងមួយក្នុងទិសដៅតែមួយ គត់គឺរក្សាសណ្ដាប់ធ្នាប់របៀប រៀបរយនិងធ្វើយ៉ាងណាឲ្យភូមិ សង្កាត់មានសុវត្ថិភាព។

 

ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងផងដែរថា សម្រាប់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គឺតែងតែចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយបងប្អូនប្រជាការពារ មន្ត្រីនិងកងកម្លាំងប្រដាប់អាវុធជានិច្ច នេះជាការបង្ហាញឲ្យឃើញអំពីមនោសញ្ជេតនាស្រឡាញ់រាប់អាន ការផ្ដល់តម្លៃនិងការគិតគូរជាប្រចាំសម្រាប់មន្ត្រីក្រោមឱវាទពិសេស គឺបងប្អូនប្រជាការពារនៅរាជធានីភ្នំពេញ។

 

ឯកឧត្តមបន្តថា ចលនាប្រជាការពារគឺជាកម្លាំងស្ម័គ្រចិត្តដើម្បីរួមចំណែកការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមនៅក្នុងមូលដ្ឋានសង្កាត់ ខណ្ឌ នៃរាជធានីភ្នំពេញ។ កម្លាំងប្រជាការពារជាជំនួយ ការការងារយ៉ាងសំខាន់របស់អាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធទៅលើការងារមួយចំនួនដូចជាការងារសម្រួលចរាចរ ណ៍ ការសម្អាតអនាម័យបរិស្ថានជាមួយនឹងការងារសង្គ្រោះបឋមផងដែរ ។

 

បន្ថែមពីលើនេះទៀត ប្រជាការពារ ក៏ជាអ្នកប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាផងដែរ ទៅនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។

 

ឯកឧត្តមអភិបាលបន្ថែមទៀតថា សកម្មភាពខាងលើរបស់ឯកឧត្តមហ៊ុន ម៉ានី នេះ គឺពិតជាបានបង្ហាញពីការយក ចិត្តទុកដាក់និងការគាំទ្រទៅ លើកម្លាំងប្រជាការពារទាំង អស់នៅរាជធានីភ្នំពេញ ។

 

គួរបញ្ជាក់ថា អំណោយរបស់សម្តេចតេជោហ៊ុនសែន នាយ ករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនប្រជាការពារខាងលើនេះ មានចំនួន៧៣៤នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ និងថវិកា៨ម៉ឺនរៀល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com