ទាន់ហេតុការណ៍
ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន.. ==> លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ... ==> អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ»..
0

អភិបាលខេត្តស្ទឹងត្រែងរំលឹកឱ្យមន្ត្រីសុខាភិបាលគោរពក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្

អភិបាលខេត្តស្ទឹងត្រែងបានក្រើនរំលឹកឱ្យមន្ត្រីសុខាភិ បាលគោរពនូវក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួនជាគ្រូ ពេទ្យ និងបង្កើនការព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រកប ដោយការយកចិត្តទុកដាក់បំផុត ដោយគិតការងារសង្គ្រោះអាយុជីវិត ជាងផលប្រយោជន៍ ផ្ទាល់ខ្លួន។

 

ក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ ថែទាំទារកនៃមន្ទីរពេទ្យបង្អែកខេត្តស្ទឹង ត្រែង ជាជំនួយរបស់រាជរដ្ឋា ភិបាលសាធារណរដ្ឋកូរ៉េ ថ្ងៃ ទី១១ខែមេសានេះ ឯកឧត្តមស្វាយ សំអ៊ាង អភិបាលខេត្ត មានប្រសាសន៍ថា៖នេះជាការបន្ថែមសមិទ្ធផលថ្មីមួយទៀត សម្រាប់បំរើឱ្យសេវាសុខាភិ បាលនៅក្នុងខេត្តស្ទឹងត្រែងយើង បានកាន់តែឆ្លើយតបក្នុងការទទួលការព្យាបាល សង្គ្រោះមាតានិងទារកឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

 

ឯកឧត្តមមានប្រសាសន៍បន្តថា៖ ទន្ទឹមនឹងមានអគារថ្មី នេះ សូមឱ្យមន្ត្រីផ្នែកបំរើសេវាសុខាភិបាលទាំងអស់ ត្រូវពិនិត្យតាមដានឱ្យបានដិត ដល់ ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ៖

 

(សំឡេង)អញ្ចឹងនោះក៏ត្រូវខិតខំជំរុញកែប្រែនូវឥរិយាបថក៏ដូចជាក្រមសីលធម៌របស់ក្រុមគ្រូពេទ្យ មន្ត្រីបុគ្គលិកនៃសុខាភិបាលរបស់យើងនោះនៅក្នុងក្រមសីលធម៌វិជ្ជាជីវៈ ហើយជាងនេះទៀត ត្រូវស្មោះត្រង់បម្រើ សេវាជូនប្រជាពលរដ្ឋដោយឥតរើសអើង ដោយឥតគិតថ្លៃ ក្នុងស្មារតីនេះ ក៏ជាការរួម ចំណែកទៅក្នុង គោលនយោ បាយកំណែទម្រង់ ជាពិសេសគឺមានភាពជឿទុកចិត្តពីសំ ណាក់ប្រជាពលរដ្ឋយើងថែមទៀត។

 

លោកស៊ុយ សុភាព ប្រធាន មន្ទីរពេទ្យបង្អែកខេត្តស្ទឹង ត្រែងបានទទួលយកនូវប្រសាសន៍ដាស់តឿននេះ ព្រោះគ្រូពេទ្យមានកាតព្វកិច្ចជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ ដែលមករកសេវាសុខាភិបាលឱ្យទាន់ពេលវេលា ប្រកប ដោយភាពទទួលខុសត្រូវ ។

 

លោកបានអះអាងថា៖ពេលមានអគារថ្មីបន្ថែមនេះក្រុមគ្រូពេទ្យទាំងអស់នឹងខិត ខំប្រឹងប្រែងបំពេញភារកិច្ចជាគ្រូពេទ្យ ឱ្យកាន់តែបានខ្ជាប់ ខ្ជួន គោរពតាមក្រមសីលធម៌ វិជ្ជាជីវៈ គ្រប់ជំនាញដែលបានមកសិក្សារៀនសូត្រនេះសម្រាប់ចូលរួមលើកតម្កើងវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរឡើង។

 

លោកវេជ្ជបណ្ឌិតគឹម សាំង យុន តំណាងប្រចាំប្រទេសមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិហៅកាត់ថា(កូហ្វី) បានបញ្ជាក់ថា៖អគារថ្មីសម្អោធដាក់ឱ្យប្រើ ប្រាស់នេះ គឺផ្តោតសំខាន់ទៅលើផ្នែក មាតានិងទារកដែលមកសម្រាលបុត្រដើម្បីបង្កើនការថែទាំ ដូចជាទារកមិនគ្រប់ខែជាដើម។ លោក វេជ្ជបណ្ឌិតបន្ថែមថា៖បច្ចុប្បន្ននេះបន្ទាប់ពីខេត្តស្ទឹងត្រែង កម្មវិធីមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ បានធ្វើការជាមួយខេត្តចំនួន ១២ រួចមកហើយ នៅក្នុងប្រទេសកម្ពុជា ទៅលើផ្នែកថែទាំសុខភាពទារកនិង កុមារ ព្រមទាំងមាតា ដែលប្រឈម ទៅនិងផ្នែកជីវភាពរស់នៅ ។

 

សូមបញ្ជាក់ថា៖អគារថែទាំទារកដែលបានសម្ពោធឱ្យប្រើប្រាស់នេះមានទទឹង៨ ម៉ែត្រ បណ្តោយ១៦ម៉ែត្រធ្វើពីមេតុងនិងមានកម្ពស់ជាង៥ ម៉ែត្រ ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តស្ទឹង ត្រែងទើបសាងសង់ឡើងនៅដើមឆ្នាំ២០២២នេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com