ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ.. ==> ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ៖​ កម្ពុជាគឺជាប្រទេសដែលមនុស្សរស់នៅក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដោយមិនមានការរើសអើងសាសនា និងជាសង្គមដែលជាពហុវប្បធម៌.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា..
0

លោក មុឹង យូឡេង ប្រធាន​មន្ទីរសាធារណះការខេត្តកណ្ដាល បណ្ដែតបណ្ដោយឲ លោកប្រធាន និងអនុប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិលេខ 3ភូមិត្រាំគាំ ឃុំត្បែងស្រុក កណ្ដាលស្ទឹងខេត្តកណ្ដាលបើកដៃឲ្យរថយន្តធំៗ ដឹក​ទំនិញលើសទម្ងន់ឆ្លងកាត់ទាំង​យប់​ទាំង​ថ្ងៃ!!

លោក មុឹង យូឡេង ប្រធាន​មន្ទីរសាធារណះការខេត្តកណ្ដាល បណ្ដែតបណ្ដោយឲ លោកប្រធាន និងអនុប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិលេខ 3ភូមិត្រាំគាំ ឃុំត្បែងស្រុក កណ្ដាលស្ទឹងខេត្តកណ្ដាលបើកដៃឲ្យរថយន្តធំៗ ដឹក​ទំនិញលើសទម្ងន់ឆ្លងកាត់ទាំង​យប់​ទាំង​ថ្ងៃ!!

 

កណ្ដាល ៖ ប្រភព​ពី​ក្រុម​ឈ្មួញ ដឹក​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ដផ្លូវជាតិលេខ 3 ភូមិត្រាំគាំ ឃុំត្បែងស្រុក កណ្ដាល ស្ទឹងខេត្តកណ្ដាលបានប្រាប់អង្គភាពយើងដឹងថាសព្វថ្ងៃនេះ​ ប្រធាន​ជញ្ជីងថ្លឹងរថយន្តស្រុកកណ្ដាលស្ទឹង កំពុង​សប្បាយចិត្ត ប្រមូល​លុយ​ចែកគ្នា ធ្វើ​មាន​ធ្វើបាន យ៉ាង​សុខ​ស្រួល​ ទោះ​បីរថយន្ត​ធំៗ​ ផ្ទុក​លើស​ទម្ងន់​នៅតែ​អាច​ធ្វើ​សកម្មភាព ទាំង​យប់​ទាំង​ថ្ងៃ ចំណែក​ លោក ប៉េង ពោធិ៍នា

រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​ បែរជា​ធ្វើ​មិនដឹងមិនឮ អ្វី​ទាំងអស់​។​​ក្រុមអាជីវករ​តូច ធំ ដែល​ដឹកជញ្ជូន​ ទំនិញពីខេត្តផ្សេងៗ ជាពិសេសចេញពីខេត្តកំពង់ស្ពឺ ដឹកខ្សាច់ ថ្ម ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្រុកណ្ដាលស្ទឹង បានឲ្យដឹងថា ទោះប្បីពួកគេ​ផ្ទុក​លើស​ទម្ងន់ ឬ​មិន​លើស​ទម្ងន់​យ៉ាងណា​ក៏ដោយ ក៏​ត្រូវតែ​បង់​លុយ​តាម​ការកំណត់ របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​ រថយន្តស្រុកកណ្ដាលស្ទឹងចំណុចតាម​បណ្ដោយ​ផ្លូវជាតិ​ លេខ3 ​ឃុំត្បែង ស្រុកកណ្ដាលស្ទឹងខេត្តកណ្តាល។​

មេឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​បន្ថែមទៀតថា ពួកគាត់​ដឹកជញ្ជូន​ទំនិញ ឬ​កសិផល​ផ្សេងៗ​ ចេញពី​ទីក្រុង​ភ្នំពេញ ឆ្ពោះ​ទៅ​បណ្ដាល​ខេត្ត​នានា ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល

ដោយ​គោរព​តាម​ច្បាប់​កំណត់​ក៏​នៅតែ​ចៀស​មិន​ផុត​ពី​បង់លុយ ឲ្យ​ក្រុម​មន្ត្រី​ពុករលួយ និង​បក្សពួក​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តនោះដែរ ។​

​ហេតុនេះហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ​ លោក អភិបាលខេត្ត​កណ្ដាល​ ទេីបឡើងកាន់តំណែងថ្មីៗ និង លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មេត្តាចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ របស់ ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​និង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​ រថយន្តកណ្ដាលស្ទឹង ជាបន្ទាន់ផង។​

​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល បានឲ្យដឹងថា ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុកកណ្ដាលស្ទឹងតាម​បណ្តោយ​ផ្លូវជាតិ​លលេខ3ចំណុច​ឃុំត្បែងស្រុក​កណ្ដាលស្ទឹងខេត្តកណ្ដាលគាប​យក​លុយ​ពី​ឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី​ ធំៗ នៅ​ខាងលើ​ផងដែរ​។​​ជា​ការពិតអាជីវករនិងពួកឈ្មួញ​ មួយចំនួន​បាន​ប្រើប្រាស់​រថយន្ត​វ៉េ​អង​ធំៗ រថយន្ត​សណ្ដោង​កន្ទុយ​សណ្ដោង​រ៉ឺម៉ក​ផ្ទុកទំនិញ​លើស​ទម្ងន់ បើកបរ​ឆ្លងកាត់​មុខ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ឃុំត្បែងស្រុកកណ្ដាលស្ទឹងដោយ​គ្មាន​ការព្រួយបារម្ភ ផ្ទុយ​ទៅ​វិញ​មន្ត្រី​ទាំងនោះ គ្រាន់តែ​តម្រូវឲ្យ​ម្ចាស់​រថយន្ត ខ្នាច​ធំ​ ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​បង់លុយ​

តាម​ការកំណត់ គឺជា​ការ​ស្រេច​ដោយ​មិន​ខ្វល់​ ពី​រឿង​រថយន្ត​ទាំងនោះ ធ្វើឲ្យ​ខូច​ផ្លូវខូច​ស្ពានឡើយ។​

ប្រភពពីប្រជាពលរដ្ឋក្នុង ភូមិត្រាំងគាំឃុំត្បែងស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល 

បានឲ្យដឹងទៀតថា ពេល​រថយន្ត​ធំៗ ដឹក​ទំនិញ​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍​ គឺ​តែងតែ​ឃើញ​ព្រូ​រថយន្ត​ឬ​អ្នកបើកបរ រថយន្ត​រត់​យ៉ាង​ប្រសេចប្រសាច​ទៅ​បង់លុយ​ឲ្យ  ប្រធាន​ជញ្ជីង​នឹង​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ឃុំត្បែងស្រុកកណ្ដាលស្ទឹង

តាម​ការកំណត់​ដោយ​មិន​អាច​តវ៉ា​បាន​​នោះទេ​។​​ប្រសិនបើ​ឈ្មួញ​ឬ​អាជីវករ​ណា​ម្នាក់​ហ៊ាន​តវ៉ា​ប្រាកដជា​ត្រូវ​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើ​ផ្លូវជាតិ​លេខ​3 ក្នុងឃុំត្បែងស្រុកកណ្ដាលស្ទឹងខេត្ត​កណ្តាល រក​រឿង​ឲ្យ​រើ​ទំនិញ​ចុះឡើង​ ​តាម​ទំនេី​ង​ចិត្ត របស់​ពួកគេ​ជាមិនខាន់ ។​

​ហេតុនេះហើយ​ទើប​រថយន្ត​ធំៗ​ ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​រាប់​តោន​ហូរហៀរ​ខុស​លក្ខណៈ​បច្ចេកទេស​ នៅតែ​អាច​បើកបរ​លើ​ផ្លូវជាតិ​លេខ 3 យ៉ាង​គគ្រឹកគគ្រេង បណ្ដោយ​ឲ្យ​ខូច​ផ្លូវខូច​ស្ពាន ជា​បន្តបន្ទាប់ ។​

​បញ្ហា​នេះ​គឺជា​រឿង​ដែល​ លោក​ ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ និង​ លោក សេង ឈួន ប្រធាន​ជញ្ជីង​ទូទាំង​ប្រទេស មិន​គួរ​មើលរំលង​តទៅទៀត​នោះ​ទេ​ព្រោះ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​លើ ផ្លូវជាតិ​លេខ​3ស្រុក​កណ្ដាលស្ទឹង កំពុង​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com