ទាន់ហេតុការណ៍
ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន.. ==> លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ... ==> អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ»..
0

ពិធីចែកអំណោយសប្បុរសធម៌ ដល់ប្រជាពលរដ្ឋក្នុងខេត្តកណ្តាល របស់គណៈប្រតិភូរណសិរ្សវៀតណាមខេត្តអានយ៉ាង

ពិធីចែកអំណោយសប្បុរសធម៌ ដល់ប្រជាពលរដ្ឋក្នុងខេត្តកណ្តាល របស់គណៈប្រតិភូរណសិរ្សវៀតណាមខេត្តអានយ៉ាង

ខេត្តកណ្តាល៖រសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម នុត ពុធដារ៉ា អនុប្រធានគណៈអចិន្ត្រៃយ៍រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកណ្តាលបានទទួលស្វាគមន៍ គណៈប្រតិភូរណសិរ្សវៀតណាមខេត្តអានយ៉ាង ដឹកនាំដោយលោកស្រី ហា មិញចាង អនុប្រធានគណៈអចិន្ត្រៃយ៍រណសិរ្សមាតុភូមិវៀតណាមខេត្ត អានយ៉ាង អញ្ជើញមកជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកសរុបចំនួន១០០នាក់ ក្នុងភូមិសាស្ត្រសង្កាត់រកាខ្ពស់ និងសង្កាត់កំពង់សំណាញ់ នៃក្រុងតាខ្មៅ ខេត្តកណ្តាល។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម នុត ពុធដារ៉ា អនុប្រធានគណៈអចិន្ត្រៃយ៍រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកណ្តាល និងលោកស្រី ហា មិញចាង អនុប្រធានគណៈអចិន្ត្រៃយ៍រណសិរ្សមាតុភូមិវៀតណាមខេត្ត អានយ៉ាង បានថ្លែងថា៖ការចែកជូនអំណោយ និងការសាកសួរសុខទុក្ខជូនចំពោះពូ មីង បងបង្អួនទាំងអស់ ដែលកំពុងមានវត្តមាននៅទីនេះគឺជាមនោសញ្ចេតនារវៀងប្រជាជនប្រទេសទាំពីរ និងជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក។

លោកស្រី ហា មិញចាង អនុប្រធានគណៈអចិន្ត្រៃយ៍រណសិរ្សមាតុភូមិវៀតណាមខេត្ត អានយ៉ាង បានមានប្រសាសន៍ថា៖រណសិរ្សខេត្តអានយ៉ាង កន្លងមក បានរៀបចំប្រតិភូមកចុះជួបសួរសុខទុក្ខ និងចែកអំណោយ មនុស្សធម៌ ដល់ពលរដ្ឋមានជីវភាពលំបាកក្នុងភូមិសាស្ត្រខេត្តកណ្តាល គឺស្របទៅនឹងអនុស្សរណៈនៃការយោគយល់គ្នា រវាងរណសិរ្សខេត្តទាំងពីរ កណ្តាល-អានយ៉ាង ដែលបានចុះហត្ថលេខាព្រមព្រៀងនាពេលកន្លងមក។

លោកស្រីសង្ឃឹមយ៉ាងមុតមាំថា ខេត្តទាំងពីរ​ និងពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពបន្ថែមទៀត នាពេលអនាគត ដើម្បីសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍ និងកិច្ចសហប្រតិបតិ្តការ និងចំណងមិត្តភាព កាន់តែល្អប្រសើរទ្វេឡើង ដើម្បីភាពសុខសាន្ត និងការរីកចម្រើនទាំងផ្នែកជីវភាពរស់នៅរបស់ប្រជាជន និងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងខេត្តទាំងពីរ។

គួរបញ្ជាក់ថាអំណោយដែលយកមកចែកជូនប្រជាពលរដ្ឋក្នុងពេលនោះរួមមាន៖អង្ករមួយបាវតូច មីមួយកេស និងថវិកាមួយចំនួនផងដែរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com