ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

សិក្ខាសាលាតម្រង់ទិសស្តីពី ការគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើតការងារថែទាំសុខភាពបឋម នៅខេត្តកណ្តាល

ខេត្តកណ្តាល៖ រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្តាល បានរៀបចំសិក្ខាសាលាតម្រង់ទិស”ស្តីពី៖ការគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម(PHC – BIF) ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល ។

ក្នុងសិក្ខាសាលានេះ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលបានចាត់ទុកការលើកស្ទួយស្ថានភាពសុខភាពប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាអាទិភាពខ្ពស់ ដែលមានឆន្ទះដ៏មុតស្រួច លើកស្ទួយការងារសង្គមក្នុងវិស័យសុខាភិបាល ដើម្បីឆ្លើយតបតាមតម្រូវការ ជាក់ស្តែង និងគុណភាពវិស័យសុខាភិបាល ក្នុងការឈានទៅសម្រេចគោលដៅយុទ្ធសាស្រ្តការព្យាបាលប្រកបដោយ គុណភាព ប្រជាពលរដ្ឋទទួលបាននូវសេវាសុខភាពគ្រប់ជ្រុងជ្រោយ មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។

ឯកឧត្តមបន្តថា៖ ផែនការយុទ្ធសាស្ត្រសុខាភិបាល គឺប្រតិបត្តិប្រពន្ធ័សុខាភិបាលឱ្យកាន់តែមានប្រសិទ្ធិភាព ជាពិសេសផ្តោត លើការផ្តល់សេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព ស័ក្តិសិទ្ធភាព និងសមធម៌ ជូនប្រជាពលរដ្ឋទូទៅ ដោយ មិនប្រកាន់និន្នាការនយោបាយ។ ជាការឆ្លើយតបទៅទស្សនៈទាននេះ រដ្ឋបាលខេត្តពិនិត្យឃើញថា មន្ត្រីសុខាភិបាល នៅទូទាំងខេត្ត បាននឹងកំពុងធ្វើសកម្មភាពផ្តល់សេវាយ៉ាងសកម្មនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈទាំងអស់ រួមមាន៖ មន្ទីពេទ្យបង្អែកខេត្ត ស្រុក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព និងមានមន្ត្រីសុខាភិបាល នៅគ្រប់លំដាប់ ថ្នាក់ ព្រមទាំងសំភារៈបរិក្ខា ដើម្បីគាំទ្រការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ មានលក្ខណៈល្អប្រសើរស្របទៅតាម គោលនយោបាយរបស់ក្រសួងសុខាភិបាល ដែលបានកំណត់ទៅ តាមកម្មវិធីនីមួយៗ មានដូចជា៖ កម្មវិធីសុខភាព បន្តពូជ មាតាទារក និងកុមារ កម្មវិធីប្រយុទ្ធនឹងជំងឺឆ្លង អេដស៏ របេង គ្រុនចាញ់ គ្រុនឈាម ជំងឺឆ្លងដ៏ទៃទៀត កម្មវិធីប្រយុទ្ធនឹងជំងឺមិនឆ្លង និងបញ្ហាសុខភាពសាធារណ: ដ៏ទៃទៀតទទួលបានលទ្ធផលល្អប្រសើរ ។

ឯកឧត្តមបានផ្តល់នូវការក្រើនរំលឹកជាច្រើន ក្នុងនោះបានជំរុញដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវផ្តល់កិច្ចសហការល្អ ក្នុងកិច្ចដំណើរការផ្តល់សេវាសុខាភិបាល ដល់ប្រជាជននៅទូទាំងខេត្ត ពិសេសលើការងារបន្ទាន់ផ្នែកសុខាភិបាលដែលជាតម្រូវការ ។

ឯកឧត្តមបន្ថែមថា៖ វិស័យសុខាភិបាលត្រូវត្រៀមជាស្រេចឱ្យបានទាន់ពេលវេលា មុនពេលបញ្ហាសុខភាពមកដល់ និងត្រូវចាប់យកឱកាសនានា ដូចជាដំណើរការវិមជ្ឈការ និងវិសហមជ្ឈការ នវានុវត្ត បរិវត្តកម្មឌីជីថល នៅក្នុងប្រទេស ទំនាក់ទំនងរវាងថ្នាក់ជាតិ និងសកលលោក ដើម្បីជម្រុញការថែទាំសុខភាពបឋម ដែលជាជម្រើសដំបូងប្រកបដោយ គុណភាព រវាងប្រជាជន និងប្រព័ន្ធសុខាភិបាលឱ្យកាន់តែជឿនលឿនក្នុងប្រទេសកម្ពុជា។ ផែនការយុទ្ធសាស្ត្រឆ្នាំ ២០២៣-២០៣៣ បានផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការថែទាំសុខភាពបឋម ដែលជាមូលដ្ឋានគ្រឹះនៃ ប្រព័ន្ធសុខាភិបាល ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ។ ដូចនេះចាំបាច់ត្រូវ ជម្រុញការថែទាំសុខភាពបឋមបន្ថែម តាមរយៈការបង្កើនការទទួលខុសត្រូវ និងគណនេយ្យភាពរបស់អាជ្ញាធរមូលដ្ឋាន អ្នកពាក់ព័ន្ធ និងសហគមន៍ទាំងមូល ក្នុងការដោះស្រាយកត្តាសង្គមដែលកំណត់បញ្ហាសុខភាព ការលើកកម្ពស់សុខភាព ទប់ស្កាត់ និងបង្ការជំងឺ និងការលើកកម្ពស់គុណភាពសេវាសុខភាព ព្រមទាំងជម្រុញ ការប្រើប្រាស់ សេវាសុខភាពទាន់ពេលវេលា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com