ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងព័ត៌មានបានជំរុញដល់ក្រុមការងារព័ត៌មានរបស់ក្រសួងព័ត៌មាន ត្រូវបន្តពង្រឹងនូវរាល់គ្រប់ភារកិច្ចការងារដែលគណ:កម្មាធិការជាតិ ប្រគល់ជូន ដើម្បី ត្រៀមផ្សព្វផ្សាយព្រឹត្តិការណ៍ SEA Games-ASEAN Para Games 2023 ឱ្យបានល្អ និងប្រកបដោយគុណភាព។
ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគណៈកម្ម ការព័ត៌មាន និងផ្សព្វផ្សាយ ក្រសួងព័ត៌មាន និងគណ: កម្មាធិការជាតិរៀបចំការ ប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ CAMSOC ដែលបានធ្វើ ឡើងនៅរសៀលថ្ងៃទី១៨ខែកុម្ភ: ឆ្នាំ ២០២២ ឯកឧត្តម
អ៊ុក ប្រាថ្នា រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជារដ្ឋលេ ខាធិការប្រចាំការ ក្រសួងព័ត៌ មានបានមានប្រសាសន៍ថា មន្រ្តីគ្រប់ផ្នែកទំាងអស់ត្រូវបន្តពង្រឹងនូវរាល់គ្រប់ភារកិច្ចការងារដែលគណ:កម្មាធិការជាតិ ប្រគល់ជូន ហើយត្រូវឆ្លងមតិយោបល់ពី ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលជាអនុប្រធាន គណ:កម្មាធិការជាតិរៀបចំការប្រកួតកីឡាអា ស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ ២០២៣ CAMSOC ដើម្បីធ្វើឱ្យរាល់កិច្ចការងារ ប្រព្រឹត្តទៅដោយរលូន និងមានលទ្ធផលល្អ ។
ឯកឧត្តមបន្តថា ក្រោយព្រឹត្តិការណ៍កីឡា SEAGames- ASEAN Para Games 2023 វិស័យកីឡាកម្ពុជាពិតជានឹងឈានចូលក្នុងរបត់ថ្មីមួយ នៃការអភិវឌ្ឍប្រកប ដោយគុណផលកីឡាខ្ពស់ និងមានឧត្តមភាពលើឆាក អន្តរជាតិ ។
គួររលឹកដែរថា កាលពីថ្ងៃទី៩-១០ ខែកុម្ភៈ ឆ្នាំ ២០២២កន្លងមកនេះ គណៈ កម្មាធិការជាតិរៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ បាន រៀបចំសន្និបាតបូកសរុបវឌ្ឍនភាពការងារ ឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ ២០២២- ២០២៣ និងសិក្ខាសាលាជាតិស្តីពី“អភិបាលកិច្ចល្អក្នុងការដឹកនាំគ្រប់គ្រង ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣” ក្នុងគោល បំណងរួមគ្នាពិភាក្សា ដោះ ស្រាយការងារសេស សល់ និងដាក់ចេញ ទិសដៅការងារបន្តឱ្យបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ SEA Games-ASEAN Para Games 2023 ដែលនៅសល់តែ៤៥០ថ្ងៃទៀតប៉ុណ្ណោះ៕






