ទាន់ហេតុការណ៍
ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង..
0

សមិទ្ធផលផ្លូវថ្នល់៣៨ខ្សែក្នុងក្រុងសៀមរាបកំពុងជំរុញសន្ទុះនៃដំណើរការអភិវឌ្ឍលើគ្រប់វិស័យ

ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាបបង្ហាញថា ផ្លូវ ថ្នល់៣៨ខ្សែដែលបានស្ថាបនារួចរាល់ ពិតជាបានផ្តល់អត្ថប្រយោជន៍ជាច្រើន និងងាយស្រួលធ្វើដំណើរ ជាពិសេសសម្រាប់ការអភិវឌ្ឍនានា លើគ្រប់វិស័យ ហើយសូមឱ្យមានការចូលរួមថែរក្សាសណ្តាប់ធ្នាប់ និងអនាម័យទាំងអស់គ្នា។ អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍! គម្រោងស្ថាបនាហេដ្ឋារចនា សម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប បានបញ្ចប់ជាស្ថាពរតាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១មក និងគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ ធ្វើឱ្យប្រជា ពលរដ្ឋរស់នៅក្នុងខេត្តសៀម រាប បង្ហាញសេចក្តីពេញចិត្ត ចំពោះសមិទ្ធផលដ៏ថ្លៃថ្លានេះ។ កញ្ញាឈឿង អានឈី ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប បានលើកឡើងថា ក្រោយពេលការស្ថាបនារួច រាល់នូវផ្លូវថ្នល់ចំនួន៣៨ខ្សែ បានធ្វើឱ្យការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋទូទៅ មានភាពងាយស្រួលជាងពេលមុន មិនកកស្ទះ មានភ្លើងសញ្ញាចរាចរណ៍ មានគំនូសសញ្ញាចរាចរណ៍ច្បាស់លាស់ និងបំពាក់កាមេរ៉ាសុវត្ថិភាព ជាពិសេសបង្កើនសម្រស់ដល់ក្រុងសៀមរាប កាន់តែស្រស់ស្អាតទ្វេឡើង។ កញ្ញាបន្តថា ក្នុងនាមប្រជាពលរដ្ឋមួយរូប សូមថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ សម្រាប់ការអភិវឌ្ឍខេត្តសៀមរាប ផ្តល់នូវសមិទ្ធផលផ្លូវដ៏វិសេសវិសាលនេះមកដល់ក្រុងសៀមរាប។ សំឡេង៖ខ្ញុំសង្កេតឃើញថាវាស្អាតជាងមុន រាប់រយជាងមុន និងមានភាពងាយស្រួលជាងមុន ដល់ពេលគេធ្វើហើយអ៊ីចឹងស្រឡះ ហើយគំនូសអីច្បាស់ៗ គួរតែចតឱ្យបានត្រឹមត្រូវ រៀបរយ និងជួយថែរក្សាផ្លូវ គួរឱ្យចូលចតតាមចំណត អរគុណរាជរដ្ឋាភិបាលដែលបានជួយកសាងផ្លូវឱ្យមានភាពងាយស្រួលជាងមុននិងធំទូលាយជាងមុន។ ចំណែកលោករាជ្យ ជីវន្ត អាយុ១៩ឆ្នាំ រស់នៅឃុំកណ្តែក ស្រុកប្រាសាទបាគង បានឱ្យដឹងដែរថា ក្រុងសៀមរាបបច្ចុប្បន្នកាន់តែមានភាពស្រស់ស្អាតជាងមុន ក្រោយពេលផ្លូវថ្នល់ទំាង៣៨ខ្សែបានកសាងរួចរាល់ ធ្វើឱ្យអ្នកទេសចរកាន់តែចង់មកកម្សាន្តក្នុងខេត្តសៀមរាបច្រើនជាងមុន ហើយជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ លោកបន្តថា ទន្ទឹមនឹងភាពស្រស់ស្អាតទាំងនេះ ប្រជាពលរដ្ឋគួរចូលរួមចំណែកក្នុងការថែរក្សាផ្លូវថ្នល់ទាំងនោះ ដោយចូលរួមគោរពច្បាប់ដែលអាជ្ញាធរបានដាក់ចេញ ការទុកដាក់សំរាមឱ្យត្រឹមត្រូវ ជាពិសេសការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ តាមរយៈការចតយានយន្ត និងការលក់ដូរឱ្យមានរបៀបរាបរយជាដើម។ សំឡេង៖ការធ្វើដំណើរងាយស្រួល ទី២ដីតាមជាយក្រុងឡើងថ្លៃ ខាងអចលនៈទ្រព្យ ហើយការអភិវឌ្ឍន៍នៅសៀមរាបកាន់តែប្រសើរឡើង វាល្អសម្រាប់ខេត្តសៀមរាបបានធ្វើផ្លូវស្អាតអ៊ីចឹង បាទរំពឹងព្រោះអីឥឡូវផ្លូវធ្វើស្អាតហើយកូវីដឥឡូវចាប់ផ្តើមប្រសើរឡើងជាងមុន បើសិនជាផ្លូវស្អាត ផ្លូវស្រួលជិះយើងកុំជិះលឿន ត្រូវគោរពច្បាប់ចរាចរណ៍ គោរពសិទ្ធិអ្នកដទៃ ហើយមិនចោលសំរាម ផ្លូវដែលស្អាតហើយជួយអភិរក្ស ជួយថែរក្សាផង ហើយការចតយានជំនិះពេលផ្លូវធ្វើហើយអ៊ីចឹង គេត្រូវតែមានកន្លែងឱ្យយើងចត យើងមិនត្រូវដាក់ម៉ូតូរញ៉េរញ៉ៃទេ ពេលខ្លះគេហាមតែគាត់នៅតែធ្វើ នៅបំពាន អ៊ីចឹងសំណូមពរឱ្យគាត់ព្យាយាមគោរពតាមគោលការណ៍ដែលគេប្រាប់ផង ពេលខ្លះគាត់ទៅលក់លើចិញ្ចើមផ្លូវ គេជិះមកអាចប៉ះពាល់ អាចមានគ្រោះថ្នាក់ទាំងគេ ទាំងគាត់ ខាតពេលខាតប្រយោជន៍ ខ្ញុំសំណូមពរដល់ប្រជាពលរដ្ឋយើងឃើញកន្លែងស្អាត កន្លែងអភិវឌ្ឍន៍គួរតែចូលរួមថែរក្សា និងគោរពតាមគោលការណ៍ ដើម្បីឱ្យប្រទេសយើងក៏ដូចជាខេត្តយើងកាន់តែរីកចម្រើន កុំឱ្យគេមកពីក្រៅគេឃើញប្រទេសកំពុងអភិវឌ្ឍន៍ហើយ មនុស្សមួយចំនួនអត់គោរពតាមគោលការណ៍។ គួរជម្រាបផងដែរថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀម រាប ចំនួន៣៨ខ្សែ នេះ មានប្រវែងសរុប ១០៦គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩លានដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ស្ថិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ ចំនួន១៣ខែ ដោយត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com