ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ល្បែងបញ្ជល់មាន់នៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ដំណើរការបានដោយរលូន

ខេត្តកំពតះ មានសេចក្តីរយការណ៍ពីប្រជាពលរដ្ឋនៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូងស្រុកបន្ទាយមាស ខេត្តកំពត បានឲ្យដឹងថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់មានគេបើកសង្វៀនបញ្ជល់មាន់ យ៉ាងពេញបន្ទុកដោយមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូន ដោយគ្មានការទប់ស្កាត់ពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនមានវិធានទប់ស្កាត់ឡើយ។ ពួកគាត់បានបញ្ជាក់ថាមេល្បែងស៊ី សងមានគឺឈ្មោះ សំណាង, អាចបើកល្បែងស៊ីសងខុសច្បាប់តាមអំពើចិត្ត។ ចំណែកលោក អភិបាលស្រុកបន្ទាយមាស និងលោក អធិការនគរបាលស្រុកបន្ទាយមាស បណ្តោយឲ្យបុគ្គលឈ្មោះ សំណាង, បើកលេងល្បែងស៊ីសងខុសច្បាប់បំផ្លាញសន្តិសុខសង្គមដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

ប្រភពដដែលបានឲ្យដឹងទៀតថា សង្វៀនបញ្ជល់មាន់ នៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស កំពុងបើកដំណើរការយ៉ាងរលូនដោយគ្មានសមត្ថកិច្ចណាបង្ក្រាបនៅឡើយទេ​។ ប្រជាពលរដ្ឋបានលើកឡើងថា បើគ្មានការបើកដៃពីសំណាក់មន្ត្រីអា ជ្ញាធរ និងសមត្ថកិច្ចថ្នាក់ឃុំ ថ្នាក់ស្រុកគឺម្ចាស់ឈ្មោះ សំណាង, មិនអាចបើកល្បែងស៊ីសងខុសច្បាប់បានឡើយ ហើយត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន។ ហេតុនេះលោក ម៉ៅ ច័្ទនមធរិទ្ធ ស្នងការនគរបាលខេត្ត និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត មិនត្រូវបណ្តែតបណ្តោយបនល្បែងទាំងនេះតទៅទៀតទេ ក្នុងខណៈដែលល្បែងស៊ីសងកើតឡើងយ៉ាងពេញទំហឹងនៅស្រុកបន្ទាយមា សនេះ។

បើតាមប្រភពស្និទ្ធនឹងមេល្បែងស៊ីសងឈ្មោះ សំណាង, បានបង្ហើបឲ្យដឹងថា​ មានមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមួយចំនួនក្នុងខេត្តកំពត និងស្រុកបន្ទាយមាស ទទួលបានផលប្រយោជន៍ពីបុគ្គលមេល្បែងឈ្មោះលោកសំណាងនេះ ទើបពួកគេអាចបើកបនល្បែងស៊ីសងបានយ៉ាងសុខស្រួល។

ជាក់ស្តែងបច្ចុប្បន្ននេះមេល្បែងស៊ីសង បានបើកសង្វៀនបញ្ជល់មាន់ នៅភូមិស្រែព្រៃឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាសយ៉ាងពេញទំហឹង ហើយលោក អធិការនគរបាលស្រុកបន្ទាយមាស និងលោក អភិបាលស្រុកបន្ទាយមាស បែរជាសម្ងំស្ងាត់ឈឹង មិនចាត់វិធានការទប់ស្កាត់អ្វីឡើយ។

ប្រការនេះកំពុងធ្វើឲ្យប្រជាពលរដ្ឋមានសេចក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាអសន្តិសុខសង្គម ហើយអំពាវនាវឲ្យលោក ម៉ៅ ធារទិ្ធ ស្នងការនគរបាលខេត្តកំពតនិងលោក ម៉ៅ ធនិនអភិបាលខេត្តកំពត ចាត់វិធានការបង្ក្រាបបនល្បែងទាំងនេះផងទាន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com